• 2015-06-22 20:26:51
  • បាល់ទាត់

អ្នកគាំទ្រ Chelsea ភាគច្រើន មិន​ចង់​បាន Falcao ​ក្រោយ​ឃើញ​ទម្រង់​លេង​អន់

  • 2015-06-22 20:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​ក្រុម​ Chelsea ភាគ​ច្រើន​ ​បាន​​​បង្ហាញ​អារម្មណ៍​លើ​បណ្ដាញ​សង្គម ​ដើម្បី​ប្រាប់​ដល់​​អ្នកចាត់ការ​ Jose Mourinho កុំ​​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​ Radamel Falcao ​បន្ទាប់​ពី​ពួកគេ​ឃើញ​ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ មាន​ទម្រង់​លេង​អន់​មែន​ទែន ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America។

 

 

​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ Falcao ​ដែល​ត្រូវ​បាន​ក្រុម​ Manchester United ខ្ចី​ជើង​១​ឆ្នាំ និង​លេង​​មិន​បាន​ល្អ​សោះ​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​នឹង​ខ្ចី​ជើង​ទៅ​លេង​នៅ Chelsea នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

 

​ផ្ទុយ​ទៅ​វិញ​អ្នកគាំទ្រ​ក្រុម​តោ​ខៀវ ​មិន​សប្បាយ​ចិត្ត​ជាមួយ​ទេ បន្ទាប់​ពី​ឃើញ​ក្រុម​កូឡុំប៊ី បញ្ចប់​លទ្ធផល​​ត្រឹម​ស្មើ​ ០-០ ទល់​​នឹង​​ប៉េរូ កាល​ពី​យប់​មិញ​ទៀត​ ​ស្រប​ពេល​ដែល​ Falcao ពុំ​ទាន់​បាន assist ឬ​​ស៊ុត​ចូល​ទី​១​គ្រាប់​សោះ នៅ​ Copa America ​ក្រោយ​បង្ហាញ​ខ្លួន​​ទាំង​៣​ប្រកួត​ ក្នុង​ពូល C។

 

​​​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ​មាន​អ្នកគាំទ្រ​ Chelsea ជា​ច្រើន​ បាន​សម្ដែង​អារម្មណ៍​មិន​ពេញ​ចិត្ត​ ចំពោះ​ទម្រង់​លេង​ Falcao ​និង​​សុំ​ឲ្យ​លោក​ Mourinho កុំ​ចុះ​កិច្ចសន្យា​​នាំ​យក​កីឡាករ​រូប​នេះ ទៅ​កាន់​ទឹក​ដី Stamford Bridge បើ​អាច៕

 

​​តោះ! សូម​មើល​នូវ​ tweets ​ខ្លះៗ របស់​អ្នកគាំទ្រ​ Chelsea ខាង​ក្រោម៖

 

 

ចុះ​ប្រិយ​មិត្ត​យល់​ថា Falcao មិន​ល្អ​គ្រប់​គ្រាន់ សម្រាប់​ Chelsea ​ដែរ​ឬ​យ៉ាង​ណា?

 

-ចុចអាន៖ Falcao ​ព្រមព្រៀង​​លក្ខខណ្ឌ​ផ្ទេរ​ទៅ Chelsea ហើយ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101GreatGoals

មតិយោបល់