• 2015-06-15 16:46:25
  • ព័ត៌មាន

វាយ​សី​កម្ពុជា​​​​ឡើង​ដល់​វគ្គ​១/៤ ដំបូង​នៅ​ស៊ីហ្គេម តាំង​ពី​ឆ្នាំ​១៩៩៥ តែ​ចាញ់​ម្សិល​មិញ​​

  • 2015-06-15 16:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​វាយ​សី​កម្ពុជា​បាន​ឡើង​ដល់​វគ្គ​១/៤​(៨​នាក់​ចុង​ក្រោយ)​​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​តាំង​​ពី​ឆ្នាំ​១៩៩៥​មក។

 

លោក ជាប សុភា ​អគ្គ​លេខា​ធិការង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ឲ្យ​ដឹង​​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​កីឡា​វាយ​សី​​កម្ពុជា​បាន​​ឡើង​ដល់​វគ្គ​ ១/៤ (៨នាក់​ចុង​ក្រោយ​) គិត​ចាប់​ពី​ឆ្នាំ ១៩៩៥ មក​ដល់​ពេល​នេះដែល​​​​កីឡា​វាយ​សី​កម្ពុជា​ធ្លាប់​​បាន​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កន្លង​មក​។

 

នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ ក្រុម​កីឡា​វាយ​សី​កម្ពុជា​​នៅ​វគ្គ​១៦​នាក់​​ដំបូង​​គឺ​ទទួល​បាន​ជ័យជម្នះ​​ដោយ​​វិញ្ញាសា​វាយ​ឯកត្តជន កីឡាករ​ ទេព ច័ន្ទ​ម៉ា​រ៉ា បាន​យក​ឈ្នះ​កីឡាករ Oo Chan Win របស់​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២-០ (២១ – ១៥ និង​ ២១ – ១៥)។ ចំណែក​​​​វិញ្ញាសា​វាយ​គូ​បុរស​វិញ កីឡាករ ទាវ យ៉ុង​វណ្ណៈ និង​ ងួន កា​ណូ​រ៉ា បាន​​យក​ឈ្នះ​លើ​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ឡាវ ២-០ (២១ – ១៣ និង​ ២១ – ១៣) នៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ និង​នៅ​វគ្គ​១៦​នាក់ ឈ្នះ​​ក្រុម​កីឡាក​​រ​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២-០ (២២ – ២០ និង ២២ – ២០)​ដើម្បី​ឡើង​ទៅ​វគ្គ​១/៤ ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង។ ទោះ​ជា​យ៉ាង​ណា សម្រាប់​វគ្គ​១/៤ ក្រុម​កីឡា​វាយ​សី​កម្ពុជា​មិន​ទទួល​បាន​ជ័យជម្នះ​ឡើយ​ដោយ​កីឡាករ ទេព ច័ន្ទមារ៉ា ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​សិង្ហបុរី Loh Kean Yea ២-០ (២១-៧ និង ២១-៧)។ ចំពោះ​វិញ្ញាសា​វាយ​គូ​បុរស កីឡាករ​កម្ពុជា ទាវ យ៉ុងវណ្ណៈ និង ងួន កាណូរ៉ា ចាញ់​កីឡាករ​ហ្វីលីពីន ២-០ (២១- ៨, ២១-១០​)។

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

 

 

 

 

 

 

 

 

 

 

 អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម