• 2015-06-14 17:51:51
  • ព័ត៌មាន

ស៊ីហ្គេម៖វាយសីកម្ពុជា ២ វិញ្ញាសា​​ប្រជែង​យក​កៅអី​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ល្ងាច​នេះ​

  • 2015-06-14 17:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​វាយ​សី​ជម្រើស​ជាតិ​កម្ពុជា​ ទាំង​វិញ្ញាសា​វាយ​ឯកត្តជន និង វិញ្ញាសា​វាយ​គូ សុទ្ធ​តែ​​ឈាន​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ ឯ​ប្រទេស​សិង្ហបុរី ដើម្បី​​ប្រជែង​យក​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា នាល្ងាច​ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៥ នេះ។

 

 

សម្រាប់​វិញ្ញាសា​វាយ​ឯកត្តជន កីឡា ទេព ច័ន្ទ​ម៉ា​រ៉ា បាន​យក​ឈ្នះ​កីឡាករ Oo Chan Win របស់​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២ សិត ទល់ ០ (២១ – ១៥, ២១ – ១៥) ក្នុង​វគ្គ ១៦ នាក់​ចុងក្រោយ។ នៅ​វេលា​ម៉ោង ៥ ល្ងាច​នេះ (ម៉ោង ៤ នៅ​កម្ពុជា) ត្រូវ​ប្រកួត​វគ្គ ៨ នាក់​ចុង​ក្រោយ ជាមួយ​កីឡាករ​ម្ចាស់​ផ្ទះ Loh Kean Yew ក្នុង​ទីលាន Singapore Indoor Stadium។

 

ចំណែក​​វិញ្ញាសា​វាយ​គូ​បុរស​វិញ កីឡាករ ទាវ យ៉ុង​វណ្ណៈ និង​ ងួន កា​ណូ​រ៉ា បាន​ចាប់​ដៃ​គ្នា យក​ឈ្នះ​លើ​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ឡាវ ២ សិត ទល់ ០ (២១ – ១៣, ២១ – ១៣) នៅ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ហើយ​បាន​យក​ឈ្នះ​​ក្រុម​កីឡាករ​របស់​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២ សិត ទល់ ០ (២២ – ២០, ២២ – ២០) បន្ថែម​ទៀត​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ សម្រាប់​វគ្គ ១/៤ ល្ងាច​នេះ​កីឡាករ​របស់​កម្ពុជា ទាំង​២ រូប​នេះ​ត្រូវ​​ជួប​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ហ្វីលីពីន នៅ​វេលា​ម៉ោង ៤:១៥ នាទី​ល្ងាច​នេះ (៣:២៥ នាទី​នៅ​កម្ពុជា) ក្នុង​ទីលាន  Singapore Indoor Stadium។

 

យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក ជាម សុភា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​ប្រាប់​កូន​ក្រុម​របស់​លោក​កំពុង​តែ​ត្រៀម​ខ្លួន និង មាន​ឆន្ទៈ​ខ្ពស់​មុន​ការ​ប្រកួត​ល្ងាច​នេះ​មក​ដល់។

 
 
  អត្ថបទ៖ ម៉ឺន រស្មី
មតិយោបល់
អត្ថបទពេញនិយម