• 2015-06-05 20:58:32
  • បាល់ទាត់

Joe Hart៖ ខ្ញុំ​សង្ឃឹម​ថា Barca នឹង​លើក​ពាន UCL

  • 2015-06-05 20:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Joe Hart​ របស់​ក្រុម​មេឃ​ខៀវ Manchester City សង្ឃឹម​ថា​ ក្រុម​ FC Barcelona នឹង​លើកពាន​ UEFA Champions League នៅ​យប់​ស្អែក ​ដោយ​ជឿជាក់​លើ​ខ្សែ​ប្រយុទ្ធ​ Lionel Messi។

 

 

Barca និង​ Juventus នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​កីឡដ្ឋាន Olympiastadion ​ទីក្រុង​ប៊ែរឡាំង នា​យប់​ថ្ងៃ​សៅរ៍ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League  ខណៈ​ដែល​ក្រុម​ទាំង​២ ​ចង់​លើក​៣​ ក្នុង​១​រដូវ​កាល​ដូច​គ្នា។

 

អ្នកចាំទី​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស Hart ​បាន​បង្ហើប​ប្រាប់​ថា ខ្លួន​នឹង​គាំទ្រ​ក្រុម​ជើង​ឯក​អេស្ប៉ាញ និង​​សូម​ស្ញប់ស្ញែង​ដល់​ Messi បន្ទាប់​ពី​ក្រុម​ខ្លួន​ ធ្លាក់​ក្រោម​ស្នាដៃ Barca កាល​ពី​ប្រកួត​វគ្គ​១៦​ក្រុម។

 

កីឡាករ​​វ័យ​២៨​ឆ្នាំ បាន​ប្រាប់​ដល់​ Mirror ថា៖ "ខ្ញុំ​សង្ឃឹម​ថា ពួកគេ (Barca) ​នឹង​ឈ្នះ​ Champions League ហើយ​គ្រប់​យ៉ាង​ពិត​ជា​ស័ក្ដិសម​សម្រាប់​ Messi។ យើង​ធ្លាប់​ចាញ់​ពួកគេ​ទាំង​២​ជើង​ យ៉ាង​អស់​ចិត្ត។ យើង​ឡើង​ផុត​វគ្គ​ចែក​ពូល​យ៉ាង​លំបាក ប៉ុន្តែ​យើង​ពិត​ជា​​មិន​ទាន់​ឈាន​ដល់​កម្រិត​កំពូល​ទេ។ Juventus ​ក៏​ជា​ក្រុម​ ដែល​ធ្វើ​បាន​អស្ចារ្យ​ដូច​គ្នា ដូច្នេះ​ពួកគេ​ទាំង​២ គឺជា​ក្រុម​កំពូល​នា​ពេល​បច្ចុប្បន្ន"។

 

 

Hart ​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន កាល​ពី​​ប្រកួត​ជើង​ទី​២ រវាង Man City ទល់​នឹង​ Barca ដោយ​អ្នកចាំទី​ដៃ​ស្អិត​រូប​នេះ ជួយ​សង្គ្រោះ​បាល់​ល្អៗ​ជា​ច្រើន​គ្រាប់ ប៉ុន្តែ​ក្រុម​របស់​ខ្លួន​នៅ​តែ​ចាញ់​ ១-០ និង​សរុប​ទាំង​២​ជើង​ ក្រុម​អង់គ្លេស​​ចាញ់ ​ក្រុម​ខ្លាំង​អេស្ប៉ាញ​ ដោយ​លទ្ធផល​ ៣-១៕

 

ចុះ​ប្រិយមិត្ត​ ចង់​ឲ្យ​ Barca លើក​ពាន​ដូច​ Joe Hart ឬ​អត់?

 

-ចុចអាន៖ Messi ​ព្រមាន​ថា Tevez ​អាច​ធ្វើ​ឱ្យ Barca​ ចុក​ឈាម​បាន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal

មតិយោបល់