- 2015-06-04 20:55:16
- បាល់ទាត់
Marco Reus៖ ខ្ញុំនៅតែមិនចាប់អារម្មណ៍ Arsenal, Man Utd, Chelsea និង Liverpool
- 2015-06-04 20:55:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Marco Reus៖ ខ្ញុំនៅតែមិនចាប់អារម្មណ៍ Arsenal, Man Utd, Chelsea និង Liverpool
ចន្លោះមិនឃើញ
ខ្សែបម្រើអាល្លឺម៉ង់ Marco Reus បាននិយាយថា ខ្លួនមិនស្ដាយក្រោយទេ ដែលចុះកិច្ចសន្យាថ្មីជាមួយក្លិប Borussia Dortmund កាលពីដើមឆ្នាំនេះ ទោះកន្លងមកធ្លាប់មានក្លិប Arsenal, Man Utd, Chelsea និង Liverpool ចាប់អារម្មណ៍ក៏ដោយ។
Reus មានតម្លៃខ្លួនប្រហែល ២០លានផោន (ជាង៣០លានដុល្លារ) កាលពីមុនចុះកុងត្រាថ្មី ប៉ុន្តែកីឡាករវ័យ២៦ឆ្នាំ បានសម្រេចបន្តកិច្ចសន្យាថ្មីជាមួយក្លិបអាល្លឺម៉ង់ កាលពីខែកុម្ភៈ ទោះជាមានក្លិបធំៗនៅអង់គ្លេស ចាប់អារម្មណ៍ខ្លាំងយ៉ាងណាក្ដី។
អតីតកីឡាករក្រុម Borussia Monchengladbach បានប្រាប់ដល់ Sport Bild ថា៖ "ខ្ញុំគ្មានការសោកស្ដាយអ្វីឡើយ។ ហេតុអ្វីខ្ញុំត្រូវសោកស្ដាយ ចំពោះការសម្រេចចិត្តបន្តកុងត្រាថ្មីរបស់ខ្ញុំ? ខ្ញុំបានគិតពីវា យូរណាស់ហើយ មុនពេលខ្ញុំសម្រេចចុះកិច្ចសន្យា។ ខ្ញុំនៅតែមានអារម្មណ៍ដដែល"។
Reus ស៊ុតបញ្ចូលទីបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប២៩ប្រកួត ឲ្យ Dortmund កាលពីរដូវកាល២០១៤/១៥ កន្លងទៅនេះ ប៉ុន្តែក្រុមមួយនេះបញ្ចប់ចំណាត់ថ្នាក់លេខ៧ និងធ្លាក់ចេញពីពានរង្វាន់ DFB-Pokal វគ្គផ្ដាច់ព្រ័ត្រ ក្រោយចាញ់ Wolfsburg វគ្គផ្ដាច់ព្រ័ត្រ ៣-១។ ជាពិសេសគឺគ្មានកៅអី UEFA Champions League ទេនៅរដូវកាលក្រោយ ខណៈដែលអ្នកចាត់ការ Jurgen Klopp ប្រកាសចាកចេញពីក្លិបថែមទៀត៕
-ចុចអាន៖ Marco Reus បន្តកុងត្រាជាមួយ Dortmund ដល់ឆ្នាំ២០១៩
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ express