• 2015-06-02 23:58:04
  • បាល់ទាត់

Pirlo៖ Man Utd ខុស​ហើយ ដែល​​ឲ្យ​ Pogba ​ចាក​ចេញ

  • 2015-06-02 23:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ជើង​ចាស់​ Andrea Pirlo ​របស់​ក្រុម​ Juventus បាន​លើក​ឡើង​ថា អតីត​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម លោក​​ Sir Alex Ferguson ​​មាន​កំហុស​ដ៏​ធំ​មួយ ដែល​អនុញ្ញាត​ឲ្យ​ Paul Pogba ​ចាក​ចេញ​ពី​ Manchester United កាល​ពី​ឆ្នាំ​២០១២។

 

 

​ខ្សែ​បម្រើ​វ័យ​ក្មេង​របស់​បារាំង​ Pogba ​បាន​ចាក​ចេញ​​ពី​ទឹក​ដី​ Old Trafford ​ទៅ​កាន់​ក្រុម​ខ្លាំង​អ៊ីតាលី Juventus ​បន្ទាប់​ពី​មាន​ឱកាស​តិច​តួច​ ក្នុង​​បង្ហាញ​ខ្លួន​​ជម្រើស​ដំបូង​ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ស្កុតឡែន (Sir Alex)។

 

កីឡាករ​ជម្រើស​ជាតិ​​អ៊ីតាលី វ័យ​៣៦​ឆ្នាំ ​បាន​និយាយ​ថា៖ "បើ​សិន​ជា​ Pogba អាច​រក្សា​ទម្រង់​លេង​ដូច​នេះ គាត់​នឹង​អាច​ក្លាយ​ខ្លួន​ជា​កំពូល​ខ្សែ​បម្រើ​ដ៏​ល្អ​បំផុត​ម្នាក់​ នៅ​អឺរ៉ុប។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ Man Utd ឲ្យ​គាត់​ចាក​ចេញ​ទេ បើ​អ្នក​ក្រឡេក​ទៅ​មើល​ខ្សែ​បម្រើ​របស់​ពួកគេ​បច្ចុប្បន្ន ពួកគេ​គួរ​តែ​ប្រើ​ប្រាស់​គាត់ (Pogba)”។

 

កីឡាករ​វ័យ​២២​ឆ្នាំ Pogba បាន​ជួយ​ឲ្យ​ Juventus លើក​ពាន​ Serie A ៣​រដូវ​កាល​ជាប់​គ្នា (២០១២/១៣, ២០១៣/១៤ និង ២០១៤/១៥), ឈ្នះ​ពាន​ក្នុង​ស្រុក​​៣​ទៀត និង​ត្រៀម​លេង​ UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ ទល់​នឹង​ Barcelona នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ៕

 

ចុះ​ប្រិយមិត្ត​យល់​ស្រប តាម​ការ​លើក​ឡើង​របស់​ Pirlo ឬ​អត់?

 

-ចុចអាន៖ Juventus ​ដេញ​ថ្លៃ​ Sterling ​ត្រៀម​ជំនួស​តំណែង​ Pogba

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ telegraph

មតិយោបល់