
- 2015-06-02 22:59:11
- បាល់ទាត់
Walcott នឹងពិភាក្សារឿងអនាគតជាមួយ Arsenal និងចង់លេងខ្សែប្រយុទ្ធ
- 2015-06-02 22:59:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Walcott នឹងពិភាក្សារឿងអនាគតជាមួយ Arsenal និងចង់លេងខ្សែប្រយុទ្ធ
ចន្លោះមិនឃើញ
វីរបុរសក្រុម Arsenal នៅថ្ងៃផ្ដាច់ព្រ័ត្រ FA Cup កីឡាករ Theo Walcott នឹងពិភាក្សាជាមួយក្លិបនៅសប្ដាហ៍នេះ ពីរឿងអនាគតរបស់ខ្លួន និងចង់ដឹងថា តើលោក Arsène Wenger ចង់ឲ្យខ្លួនលេងនៅតំបន់ណាច្រើនជាង បើចុះកិច្ចសន្យាថ្មី ខណៈដែលខ្លួនលោកផ្ទាល់ ចង់លេងជាខ្សែប្រយុទ្ធច្រើនជាង។
ខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេស វ័យ២៦ឆ្នាំ ដែលនៅជាប់កុងត្រា១ឆ្នាំ ថ្លៃឈ្នួល៩០ ០០០ផោន ក្នុង១សប្ដាហ៍ នឹងចរចាគ្នាជាមួយក្លិបកាំភ្លើងធំ នៅសប្ដាហ៍នេះ អាចនឹងបន្តកុងត្រារយៈពេលវែងបន្តទៀត។
បើក្រឡេកទៅមើលស្ថិតិរបស់ Walcott ដែលលេងនៅតំណែងខ្សែប្រយុទ្ធកណ្ដាល ពិតជាមុតស្រួចមែនទែន។ ជាក់ស្ដែងដូចជាការប្រកួត Premier League ថ្ងៃចុងក្រោយ ទល់នឹង West Brom អតីតកីឡាករក្រុម Southampton បានស៊ុត hat-trick ហើយក្រោយចប់ការប្រកួត អ្នកចាត់ការក្រុម West Brom លោក Tony Pulis បាននិយាយថា៖ "Walcott នៅតំបន់ប្រយុទ្ធ? ខ្ញុំគិតថា គាត់ពិតមានភាពវ៉ៃឆ្លាតមែនទែន ដែលលេងនៅតំបន់ប្រយុទ្ធ ហើយចលនារបស់គាត់ពិតជាល្អមែនៗ"។
ដោយសារទម្រង់លេងដ៏ល្អ Walcott ក៏បានជាប់ជាជម្រើសដំបូង ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ FA Cup និងបានស៊ុតគ្រាប់បើកឆាក ឲ្យកាំភ្លើងធំនាំមុខ ខណៈដែលលទ្ធផលសរុប Arsenal លត់ Aston Villa ដល់ទៅ ៤-០ និងលើកពាន FA Cup លើកទី១២ បានសម្រេច នៅកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍៕
ចុះប្រិយមិត្តយល់ថា Walcott លេងជាខ្សែប្រយុទ្ធល្អ ឬអត់?
-ចុចអាន៖ Walcott៖ Arsenal ជាក្រុមខ្លាំងបំផុតនៅអឺរ៉ុប និងអាចលើកពានឆ្នាំក្រោយ
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror