- 2015-05-08 18:51:55
- បាល់ទាត់
Pele ចូលពេទ្យវះកាត់ក្រពេញប្រូស្ដាត
- 2015-05-08 18:51:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pele ចូលពេទ្យវះកាត់ក្រពេញប្រូស្ដាត
ចន្លោះមិនឃើញ
វីរបុរសបាល់ទាត់ Pele របស់ប្រទេសប្រេស៊ីល បានចូលមន្ទីរពេទ្យ The Albert Einstein ក្នុងទីក្រុង Sao Paulo ជាលើកទី២ហើយក្នុងរយៈពេល៦ខែនេះ ដើម្បីវះកាត់ក្រពេញប្រូស្ដាត។
យោងតាមវិបសាយ Globo Esporte របស់ប្រទេសប្រេស៊ីលបានចុះផ្សាយថា លោក Pele បានចូលមន្ទីរពេទ្យ The Albert Einstein កាលពីពេលថ្មីៗនេះ ដើម្បីវះកាត់ក្រពេញប្រូស្កាត ខណៈដែលពេលនេះស្ថានភាពរបស់បុរសវ័យ៧៤ឆ្នាំរូបនេះក៏មិនមានអ្វីធ្ងន់ធ្ងរដែរ ព្រោះការវះកាត់នោះទទួលបានជោគជ័យហើយ។
អតីតកំពូលកីឡាករបាល់ទាត់ដែលរកបាន១២៨០គ្រាប់ក្នុងអាជីពរូបនេះ មានបញ្ហាសុខភាពជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសត្រឹមពេល៦ខែរូបលោកចូលមន្ទីរពេទ្យដល់ទៅ២ដងហើយ។ ចំណែកឯខាងក្រុមគ្រូពេទ្យវិញក៏បាននិយាយដែរថា អតីតខ្សែប្រយុទ្ធរកបាន៧៧គ្រាប់ឱ្យប្រេស៊ីលរូបនេះ មានបញ្ហាច្រើនចំពោះក្រពះរបស់លោក ៕
ចុចអាន៖បានទៅ Man Utd ភ្លាម Depay ទិញ Mercedes ឱ្យម្ដាយមួយគ្រឿង
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc