- 2015-05-03 00:33:24
- បាល់ទាត់
ប្រពន្ធរបស់ អតីតខ្សែការពារជម្រើសជាតិ អង់គ្លេស Rio Ferdinand ស្លាប់ដោយសារជំងឺមហារីក
- 2015-05-03 00:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធរបស់ អតីតខ្សែការពារជម្រើសជាតិ អង់គ្លេស Rio Ferdinand ស្លាប់ដោយសារជំងឺមហារីក
ចន្លោះមិនឃើញ
អតីតខ្សែការពារជម្រើសជាតិ អង់គ្លេស Rio Ferdinand បានថ្លែង មុននេះបន្តិចថា ប្រពន្ធរបស់លោក គឺនាង Rebecca ទទួលមរណភាពហើយដោយសារតែរោគមហារីក។ Rebecca ដែលមានកូនបីក្នុងបន្ទុកបានផុតដង្ហើមនៅមន្ទីរពេទ្យ Royal Marsden នៅក្រុងឡុងដុង។
ខ្សែការពារ QPR រូបនេះ បានសរសេរនៅវិបសាយរបស់ក្លិបថា ៖"ប្រពន្ធជាទីស្រលាញ់របស់ខ្ញុំ Rebecca បានលាចាកលោកហើយ ក្រោយពីមិនអាចមិនតស៊ូនឹងជំងឺមហារីកក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នាងជាម្ដាយដ៏អស្ចារ្យសម្រាប់កូនៗរបស់យើង”។ អតីតកីឡាកររបស់ បិសាចក្រហមបន្តដោយក្រៀមក្រំ ថា ៖ “ពួកយើងមិនអាចបំភ្លេចបានឡើយចំពោះទង្វើជាម្ដាយល្អ បងប្អូនស្រីល្អ មីងល្អ នាងស្ថិតក្នុងដួងចិត្តរបស់យើងជារៀងរហូត”។ ទោះជាបែបណាក៏ដោយ Ferdinand បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវេជ្ជបណ្ឌិត Johnstone និង Clarke នៅមន្ទីរពេទ្យខាងលើរួមទាំងសហការី ដែលបានខំប្រឹងអស់ពីកម្លាំងកាយចិត្តមើលថែ និងព្យាបាល Rebecca យ៉ាងយកចិត្តទុកដាក់បំផុត៕
Rebecca (ឆ្វេង)កាលនៅរស់ និង Ferdinand (ស្ដាំ)
ប្រែសម្រួល៖ ឆន ទិត្យ
រូបថត & ប្រភព៖ dailymail