• 2015-04-29 17:01:33
  • បាល់ទាត់

បញ្ចប់​ពាន​រង្វាន់​បាល់ទាត់​កម្រិត​យុវជន​ជាង ៣៣ ក្រុម​​នៅ​ខណ្ឌ​ដង្កោ

  • 2015-04-29 17:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​​កម្រិត​យុវជន ដែល​មាន​ក្រុម​ចូលរួម​ចំនួន ៣៣ ក្រុម​ចែក​ជា ៣ កម្រិត​អាយុ រៀបចំ​ឡើង​ដោយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ កាល​ពី​ពេល​ថ្មីៗ នេះ។

 

 

ក្រុមជយលាភី​​ទទួល​រង្វាន់

  យោង​តាម​ទិន្នន័យ​មក​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ព្រឹត្តិការណ៍​នេះ​បាន​រៀបចំ​ឡើង​ជាង​មួយ​ខែ​មក​ហើយ ដោយ​ជា​លទ្ធផល​មាន៖

  • កម្រិត​វិទ្យាល័យ លេខ​១ បាន​ទៅ​វិទ្យាល័យ​ទួលអំពិល លេខ​បាន​ទៅ​​វិទ្យាល័យ​ព្រែក​កំពិស និង​វិទ្យាល័យ​ពងទឹក​ជាប់​លេខ៣។
  • កម្រិត​អនុ​វិទ្យាល័យ លេខ​១ បាន​ទៅ​​អនុវិទ្យាល័យ​ហ៊ុន​សែន​ព្រៃវែង លេខ ២ បាន​ទៅ​​អនុ​វិទ្យាល័យ​ត្រពាំង​សាលា និង លេខ៣ បាន​ទៅ​អនុវិទ្យាល័យ​ពងទឹក។
  • កម្រិត​បឋម​សិក្សា លេខ១ បាន​ទៅ​ក្រុម​បឋមសិក្សា​ឧកញ៉ា​ហ៊ុន​នាង​ព្រែក​កំពិស លេខ២ បឋម​សិក្សា​កំពុង​ក្ដុល និង លេខ៣ បឋម​សិក្សា​ដង្កោ។

  ឧត្ដម​សេនីយ៍​ទោ រ័ត្ន ស៊្រាង​ មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថរាជ​ធានីភ្នំពេញ គ្រោង​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​ទម្រង់​បែប​នេះ​ឱ្យ​បាន​គ្រប់​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់​ផ្ដើម​​នៅ​ខណ្ឌ​ដង្កោ​មុន​សិន​ប៉ុណ្ណោះ។ កាល​ជា​មេបញ្ជាការ​ខេត្ត​បន្ទាយមានជ័យ​ លោក​ធ្លាប់​សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​បង្កើត​វគ្គ​សិក្សា​ទាំង​កម្រិត​គ្រូ​បាល់ទាត់ វគ្គ​អាជ្ញាកណ្ដាល និង ការ​ប្រកួត​នានា​ជា​ច្រើន​ផង​ដែរ។

 

ក្នុង​ពិធី​បិទ​ការ​ប្រកួត​ពាន​រង្វាន់​នេះ​ដែល​រៀបចំ​ឡើង​នៅ​បរិវេណ​អនុវិទ្យាល័យ​​ហ៊ុន​សែន​ព្រៃវែង ដែល​មាន​ទីតាំង​ក្នុង​ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី ២៧ ខែ មេសា កន្លង​ទៅ ​លោក រ័ត្ន ស៊្រាង បាន​​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ចំណាត់​ថ្នាក់​លេខ១ ទទួល​បាន​ពាន​ជយលាភី១ ទង់​ចំណាត់​ថ្នាក់ ១ ​ថវិកា ១ លាន​រៀល និង បាល់ ៥​គ្រាប់ ហើយ​ក្រុម​លេខ ២ បាន​ទង់​ចំណាត់​ថ្នាក់១ ថវិកា ៧០ ម៉ឺន​រៀល និង​បាល់ ៥ គ្រាប់ និង ក្រុម​លេខ៣  ទទួល​បាន​ទង់​ចំណាត់​ថ្នាក់១ ថវិកា ៥០ ម៉ឺន​រៀល និង បាល់ ៥ គ្រាប់៕

 

  អត្ថបទ៖ ម៉ឺន រស្មី

រូបថត៖ សុះ រូហ៉្សាលី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី