- 2015-04-13 18:00:22
- ព័ត៌មាន
តើមានកីឡាអ្វីខ្លះបង្ហាញខ្លួននៅអង្គរសង្ក្រាន្តឆ្នាំថ្មីនេះ?
- 2015-04-13 18:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមានកីឡាអ្វីខ្លះបង្ហាញខ្លួននៅអង្គរសង្ក្រាន្តឆ្នាំថ្មីនេះ?
ចន្លោះមិនឃើញ
កីឡាដើរតួនាទីយ៉ាងសំខាន់សម្រាប់បង្កភាពសប្បាយរីករាយ និងទាក់ទាញអ្នកទស្សនាក្នុងកម្មវិធីនីមួយៗ។ ចុះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអង្គរសង្ក្រាន្តនៅទីរួមខេត្តសៀមរាបឆ្នាំនេះមានកីឡាអ្វីខ្លះដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និង អន្តរជាតិរយៈពេល ៣ ថ្ងៃនេះ?
យោងតាមលោក សោម រតនា អ្នកនាំពាក្យកម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មីនេះបានឲ្យដឹងថា កីឡាប្រពៃណីចំនួន ៤ ប្រភេទនឹងបង្ហាញខ្លួនរយៈពេល ៣ ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំនេះគឺ កីឡាល្បុក្កតោ ទាញព្រ័ត្រ ប្រណាំងរទេះគោ-ក្របី និងការប្រកួតអុកចត្រង្គ។
ល្បែងទាញព្រ័ត្រនៅអង្គរព្រឹកនេះ
ការបង្ហាញក្បាច់គុនល្បុក្កតោព្រឹកនេះនៅអង្គរ
លោករៀបរាប់ថា ការសម្ដែងក្បាច់គុនល្បុក្កតោនឹងធ្វើឡើងទាំង៣ថ្ងៃនៅខាងមុខប្រាសាទអង្គរវត្តដែលភ្ញៀវជាតិ និងអន្តរជាតិអាចទស្សនាថ្ងៃណាមួយ ឬទស្សនាទាំង៣ថ្ងៃក៏បាន។ ការប្រណាំងរទេះគោ-ក្របីវិញក៏មិនខុសពីការសម្ដែងល្បុក្កតោដែរគឺប្រណាំងទាំង៣ថ្ងៃនៅទីលានអង្គរខ្យុងយូដោយថ្ងៃចូលឆ្នាំទីមួយប្រណាំងនៅម៉ោង៣:៣០រសៀល ថ្ងៃទី១៤ ខែមេសា ខណៈថ្ងៃចូលឆ្នាំទី១៥ និងទី១៦ ខែមេសា ប្រណាំងវេលាម៉ោង៣រសៀល។
ចំពោះការប្រកួតទាញព្រ័ត្រមិត្តភាពវិញធ្វើឡើងតែម្ដងគត់នៅខាងមុខប្រាសាទអង្គរតូចវេលាម៉ោង៣រសៀលថ្ងៃចូលឆ្នាំទីមួយគឺទី១៤ ខែមេសាដែលជាថ្ងៃទទួលទេវតាឆ្នាំថ្មី។ ដោយឡែកការប្រកួតអុកចត្រង្គវគ្គផ្តាច់ព្រ័ត្រវិញនឹងរៀបចំប្រកួតនៅថ្ងៃចូលឆ្នាំទីបីវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា នៅមុខប្រាសាទអង្គរវត្ត៕