• 2015-04-08 16:59:41
  • បាល់ទាត់

​Falcao និង​ Aguero ផ្សព្វ​ផ្សាយ​​ឲ្យ Puma ​មុន​ប៉ះ​គ្នា​នៅ​​ Manchester Derby

  • 2015-04-08 16:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​​អាមេរិក​ខាងត្បូង​២​រូប​ Radamel Falcao ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​និង​ Sergio Aguero ​របស់​មេឃ​ខៀវ Manchester City ​បាន​​បង្ហាញ​​វត្តមាន​រួម​គ្នា​​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ ដែល​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​របស់​​ក្រុម​ហ៊ុន​ផលិត​​សម្ភារៈ​កីឡា​ Puma ​ខណៈ​ដែល​ពួកគេ​ទាំង​២​ នឹង​​ប៉ះ​គ្នា​មែន​ទែន ​នៅ​ក្នុង​ការ​ប្រកួត​ធំ Manchester Derby នា​ថ្ងៃ​អាទិត្យ។

 

 

ក្នុង​វីដេអូ​ឃ្លីប​មិន​ដល់​កន្លះ​នាទី​នេះ ឃើញ​ថា​ Falcao ​​ស្ថិត​ក្នុង​សំលៀក​បំពាក់​​អាវ​ពណ៌​ក្រហម ខោ​ពណ៌​ស​ឆ្នូត​ខ្មៅ និង​មាន​អ្នកគាំទ្រ​អាវ​ពណ៌​ក្រហម​ដែរ រីឯ​ Aguero ស្លៀក​ឈុត​ពណ៌​ផ្ទៃ​មេឃ ហើយ​​អ្នកគាំទ្រ​របស់​គេ​ក៏​ពាក់​អាវ​ពណ៌​ផ្ទៃ​មេឃ​ផង​ដែរ។ កីឡាករ​ទាំង​២ បាន​ធ្វើ​ការ​បោះ​កាក់ រួច​ហើយ​ក៏​រត់​សំដៅ​ទៅ​រក​បាល់ ក្នុង​ការ​ប្រកួត​ Head-to-Head៕

 

​​ចង់​ដឹង​ច្បាស់ សូម​ទស្សនា​រូបភាព និង​វីដេអូ​​ខាង​ក្រោម៖

 

 

 

 

 

-ចុចអាន៖ Falcao ​មាន​ជំនឿ​ថា​អាច​បន្ត​នៅ Old Trafford រដូវ​កាល​ក្រោយ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

មតិយោបល់