• 2015-04-06 19:06:04
  • ព័ត៌មាន

ស្ងាត់ៗ សូហ្វតេន្នី​សកម្ពុជា ឈ្នះ​មេដាយ​មក​​​ពី​ថៃ ច្រើន​គួរសម​

  • 2015-04-06 19:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាសូហ្វតេនី្នស (Softtennis) កម្ពុជា ដណ្ដើម​បាន​មេដាយ ១២ គ្រឿង លើ ៦ វិញ្ញាសា មក​ពី​ព្រឹត្តិការណ៍​កីឡាអន្តរជាតិ The 1st AEC WORLD TOUR SOFT TENNIS CHAMPIONSHIPS 2015 ដែល​រៀបចំ​ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ មីនា ដល់ ៣ មេសា ឆ្នាំ ២០១៥ នៅ​​​ទីលាន Impact Sports Club ក្នុង​ខេត្ត​ Nonthaburi ប្រទេស​ថៃ។

 

 

ក្រុម​កីឡា សូហ្វតេន្នីស បង្ហាញ​មេដាយ​របស់​ខ្លួន

 

ការ​ប្រកួត​នេះ​ចែក​ជា ៣ វិញ្ញាសា គឺ ប្រកួត​ជា​ក្រុម (ក្រុម​បុរស និង នារី) វិញ្ញាសា​ឯកត្តជន (បុរស,នារី, គូ​បុរស, គូ​នារី និង​គូ​ចម្រុះ) និង វិញ្ញាសា យុវជន (យុវជន​ក្រោម​អាយុ ១៥ និង ១៨ ឆ្នាំ បុរស-នារី)។   សម្រាប់​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ចំនួន​​​ ១១នាក់ មានកីឡាករ អន សម្បត្តិ, កាន់ សុភ័ណ្ឌ, ឯក ចំរើន, សាន សារិទ្ធិ, សុខ វិចិត្រ, សៀវ ម៉ៅ, ឆាយ បញ្ញាវុធ, ឌិត សម្បត្តិ និងកីឡាការិនី ម៉េត ម៉ារី, សុខ និមល និង សារី សុដានេ ហើយ​ដឹកនាំ​ដោយ​លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​សូហ្វតេនី្នស​កម្ពុជា។   ជា​​លទ្ធផល​កម្ពុជា​ដណ្ដើម​បាន​មេដាយ​លើ​​វិញ្ញាសា៖ ១) កីឡា​ការិនី ម៉េត ម៉ារី ឈ្នះ​មេដាយ​ប្រាក់ វិញ្ញាសា ឯកត្តជន​ក្រោម​អាយុ ១៥ ឆ្នាំ។ ២) កីឡា​ការិនី សារី សុខដាណេ និង សុខ និមល ឈ្នះ​មេដាយ​សំរឹទ្ធ វិញ្ញាសា​​វាយ​គូ​ក្រោម​អាយុ ១៥​ឆ្នាំ។ ៣) កីឡាករ ឌិន សម្បត្តិ ឈ្នះ​មេដាយ​សំរឹទ្ធ វិញ្ញាសា​ឯកត្តជន​ក្រោម​អាយុ ១៨​ឆ្នាំ។ ៤) កីឡាករ សុខ​ វិចិត្រ ឈ្នះ​មេដាយ​សំរឹទ្ធ វិញ្ញាសា​ឯកត្តជន​ក្រោម​អាយុ​១៥​ឆ្នាំ។ ៥) កីឡាករ ឯក ចំរើន និង សៀងម៉ៅ ឈ្នះ​មេដាយ​សំរឹទ្ធ​វាយ​គូ​បុរស។ ៦) វិញ្ញាសា​វាយ​ក្រុម​នារី ៥ នាក់​កម្ពុជា ដណ្ដើម​បាន​មេដាយ​​សំរឹទ្ធ។  

លោក ជា ប៊ុនហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូហ្វតេន្នី បាន​លើក​ឡើង​ថា ការ​ប្រកួត​នេះ​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ត្រៀម​ទៅ​​ប្រកួត​ជើង​ឯក​កម្រិត​តំបន់​អាស៊ី នៅ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ខែ កក្កដា និង ដំណើរ​ឆ្ពោះ​ទៅ​​ប្រកួត​ជើង​កម្រិត​ពិភពលោក​ (5th WORLD CUP) ចុង​ឆ្នាំ ២០១៥ នៅ​ប្រទេស​ជប៉ុន។

 

 

សមាជិក​កីឡា​ប៉េតង់​របស់​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​កាល​ពី​ពេល​ថ្មីៗ

 

នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ មេសា នេះ​សមាគម​កីឡា​របស់​ក្រសួង​មហាផ្ទៃ​បាន​ឧបត្ថម្ភ​​ជា​ថវិកា​ដល់​អ្នក​ឈ្នះ​មេដាយ ប្រាក់ ម្នាក់​ចំនួន ២០០ ដុល្លារ​សហរដ្ឋអាមេរិក និង ១០០ ដុល្លារ​សម្រាប់​អ្នក​ឈ្នះ​មេដាយ​សំរឹទ្ធ ទាំង​កីឡាករ​នៅ​សូហ្វតេន្នី និង កីឡាករ​ប៉េតង់ ជា​សមាជិក​របស់​ខ្លួន​ដែល​ដណ្ដើម​​កាល​ពី​ពេល​ថ្មីៗដូច​គ្នា៕

អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់
អត្ថបទពេញនិយម