• 2015-04-03 15:49:00
  • បាល់ទាត់

Mata អរគុណ​អ្នកគាំទ្រ Man Utd ក្រោយ​ឈ្នះ​កីឡាករ​ល្អ​ខែ​មិនា

  • 2015-04-03 15:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juan Mata ​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំខែ​មិនា ​របស់​ក្លិប​ Manchester United ​ ហើយ​​បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​ភ្លាម​ ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ ​​បាន​ថ្លែង​អំណរគុណ​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ភ្លាមៗ​ផង​ដែរ។

 

 

 

Mata ​បាន​ស៊ុត​បញ្ចូល​ទី​ទាំង​២​គ្រាប់ ​ជួយ​ឲ្យ​បិសាច​ក្រហម​ យក​ឈ្នះ​ Liverpool ២-១ នៅ​ Anfield ​ខណៈ​ដែល​​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ក៏​​រួម​ចំណែក​យ៉ាង​ធំធេង​ ជួយ​ឲ្យ​ Man Utd ​បំបាក់​ Spurs ៣-០ ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិនា។

 

​ការ​ត្រឡប់​ចូល​ទី​លាន​ប្រកួត​ឲ្យ​ក្រុម​ Man Utd ​បាន​២​ប្រកួត​ ​របស់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ Louis van Gaal ​លេង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​តែ​ម្ដង ក្នុង​ការ​ប្រកួត​ទល់​នឹង​​ Spurs និង​ Liverpool ហើយ​អ្នកគាំទ្រ​ក៏​យល់​ស្រប​ដែរ​ថា Mata ​ពិត​ជា​មាន​ឥទ្ធិពល​មែន។

 

​អតីត​កីឡាករ​ Chelsea ​រូប​នេះ បាន​និយាយ​​​នៅ​ក្នុង​វីដេអូ​លើ Instagram ជាមួយ​នឹង​ដៃ​កាន់​ពាន​រង្វាន់​ថា៖ "អរគុណ​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ណាស់​ សម្រាប់​ពាន​រង្វាន់​មួយ​នេះ​ និង​សូម​អរគុណ​​ដល់​អ្នក​ទាំង​អស់​គ្នា ដែល​តែង​តែ​គាំទ្រ​រូប​ខ្ញុំ"។

 

​បិសាច​ក្រហម​ Man Utd ​នឹង​ត្រូវ​ប៉ះ​ Aston Villa ​ក្នុង​ការ​ប្រកួត​ Premier League ​នៅ​យប់​ថ្ងៃ​សៅរ៍​ស្អែក​នេះ មុន​នឹង​ស្វាគមន៍​ក្រុម​ជើង​ឯក​ចាស់​ Manchester City នៅ​ Old Trafford និង​ធ្វើ​ដំណើរ​ទៅ​កាន់ Stamford Bridge ​ប៉ះ​​ក្រុម​កំពូល​តារាង​ Chelsea ជា​បន្ត៕

 

ចុចអាន៖ Mata ​​ឈ្នះ​រង្វាន់​​កីឡាករ​ល្អ​បំផុត​ខែ​មិនា ​​របស់​ក្លិប​​ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

មតិយោបល់
អត្ថបទថ្មី