• 2015-04-01 23:01:50
  • ព័ត៌មាន

Andy Murray ឈ្នះ​លើក​ទី​៥០០​ក្នុង​អាជីព​​វាយ​តែន្និស​របស់​ខ្លួន

  • 2015-04-01 23:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​តែន្និស​ Andy Murray​ បាន​ក្លាយ​ជា​កីឡាករ​អង់គ្លេស​ទី​មួយ ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​លើក​ទី​៥០០ ​បន្ទាប់​ពី​យក​ជ័យជម្នះ​លើ​កីឡាករ ​Kevin Anderson​ ក្នុង​កម្មវិធី ​Miami Open។

 

 

ក្នុង​អំឡុង​ពេល​​​ប្រកួត​នោះ​ Andy ​បាន​យក​ឈ្នះ​ Kevin​ ដោយ​លទ្ធផល​ ៦-៤, ៣-៦, និង​ ៦-៣​ ដែល​ជួយ​ឲ្យ​ជួយ​ឲ្យ​រូប​គេ​​ឈាន​ទៅ​វគ្គ​ប្រាំបី​នាក់​ចុង​ក្រោយ។

 

កីឡាករ​វ័យ​២៧​ឆ្នាំ និង​មាន​​​កម្ពស់​១.៩១​ម៉ែត្រ​រូប​នេះ​បាន​ប្រាប់​ BBCថា​ វា​ពិត​ជា​ត្រឹមត្រូវ​ណាស់​ ដែល​គាត់​បាន​ឈ្នះ​លើក​ទី​៥០០​ក្នុង​អាជីព​របស់​គាត់​នៅ​ Miami Open​ ដែល​ជា​កន្លែង​ដែល​​បាន​ចំណាយ​ពេល​ហ្វឹកហាត់​ជា​យូរ​មក​ហើយ។

 

លោក​បាន​បន្ត​ថា៖ "ខ្ញុំ​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​​យ៉ាង​ខ្លាំង​​នៅ​លើ​ទីលាន​នេះ​ នៅ​​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ ហើយ​ក៏​ទទួល​រង​ការ​ឈឺ​ចាប់​ច្រើន​ដែរ។​ ខ្ញុំ​សង្ឃឹម​ថា​ ភាព​ឈឺ​ចាប់​នេះ​អាច​ជួយ​ញ៉ាំង​ចិត្ត​ខ្ញុំ​ឲ្យ​ប្រកួត​​ឈ្នះ​ក្រោយ​ៗ​ទៀត។ ​ខ្ញុំ​សង្ឃឹម​ថា ​ការ​ប្រកួត​ថ្ងៃ​នេះ​មិន​មែន​ជា​ការ​ប្រកួត​ចុង​ក្រោយ​ដែរ"។

 

បើ​គិត​មក​ដល់​ពេល​នេះ​ Andy​ បាន​ចូល​ប្រលូក​ក្នុង​វិស័យ​កីឡា​វាយ​តែន្និស​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​ ពោល​​​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០០៥​ មក​ម្ល៉េះ៕

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ BBC

មតិយោបល់
អត្ថបទពេញនិយម