• 2015-03-31 17:45:21
  • បាល់ទាត់

Falcao ​មាន​ជំនឿ​ថា​អាច​បន្ត​នៅ Old Trafford រដូវ​កាល​ក្រោយ

  • 2015-03-31 17:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​របស់​ខ្សែ​ប្រយុទ្ធ​ Radamel Falcao ដែល​ Manchester United ​ខ្ចី​ជើង​ពី​ក្រុមMonaco ​នៅ​តែ​ស្រពិចស្រពិល​នៅ​ឡើយ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ជុំ​ទិស​ទាក់ទង​នឹង​គេ។ មាន​ព័ត៌មាន​ជា​ច្រើន​នា​ពេល​កន្លង​មក បាន​បញ្ជាក់​ថា​កីឡាករ​កូឡុំប៊ី​រូប​នេះ ​អាច​នឹង​ចេញ​ពី​ Old Trafford ក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​​ ប៉ុន្តែ​​ពេល​នេះ​សាមីខ្លួន​បាន​ចេញ​មក​បញ្ជាក់​​ហើយ​ថា​​រូប​គេ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​អាច​បន្ត​អនាគត​នៅ​ក្លិប​អង់គ្លេស​នេះ​​ជា​បន្ត​ទៀត​រដូវ​កាល​ក្រោយ។

 

 

​Falcao បាន​ចូល​រួម​ជា​មួយ Man Utd ក្នុង​រដូវ​កាល​​នេះ ​ប៉ុន្តែ​​អាច​រក​បាន​តែ​៤គ្រាប់​ប៉ុណ្ណោះ ក្នុង​១៩​ប្រកួត​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​អ្នក​ចាត់ការ Louis van Gaal មិនសូវ​សប្បាយ​ចិត្ត។ តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​គឺ​កីឡាករ​វ័យ២៩​ឆ្នាំ​រូប​នេះ បាន​បំពេញ​តួ​នាទី​យ៉ាង​ល្អ​ក្នុង​ក្រុម​ជម្រើស​ជាតិ ដោយ​រក​បាន​៣​គ្រាប់​ក្នុង​​ជំនួប​មិត្តភាព​២ប្រកួត ទល់​នឹង ​បារ៉ែន និង​គុយវ៉ែត។

 

អតីត​តួ​ឯក​របស់ Atletico Madrid ​បាន​និយាយ​ផង​ដែរ​ថា៖ "ខ្ញុំ​គិតថា​នៅ​ពេល​ដែល​ខ្ញុំ​រក​គ្រាប់​បាល់​បាន ​វា​ជា​រឿង​សំខាន់ ​និង​ផ្តល់​​ទំនុក​ចិត្ត​ឲ្យ​ខ្ញុំ។ ​ពីមុន ខ្ញុំ​បាន​និយាយ​ថាខ្ញុំ​ត្រូវ​ការ​លេង​ ហើយ​​​ក្នុង​ជម្រើស​ជាតិ​ខ្ញុំ​មាន​ឱកាស​​​​លេង។ ​​ខ្ញុំ​​​​ប្រឹង​លេង​ឲ្យ​​បាន​ល្អ​ និង​រក​គ្រាប់​បាល់​​បាន ហើយ​ឥឡូវ​ខ្ញុំ​នឹង​ត្រឡប់​ទៅ Manchester ដោយ​មាន​​ទំនុក​ចិត្ត។ យើង​នៅ​មាន​៨ប្រកួត​ទៀត។ ខ្ញុំ​នឹង​​ប្រឹង​លេង​ឲ្យ​អស់​សមត្ថភាព​ និង​លេង​ឲ្យ​បាន​ច្រើន​នាទី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន"។​

 

Falcao ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​កូឡុំប៊ី​ថ្មីៗ​នេះ

 

Falcao​​​ កំពុង​មាន​ក្លិប​ធំៗនៅអឺរ៉ុប​មួយ​ចំនួន​ចាប់​អារម្មណ៍​ ដែល​​ក្នុង​នោះ​រួម​មាន​សេះបង្កង់ ​Juventus, Valencia និង​ស្តេច​ស Real Madrid ជា​ដើម៕ ​​​​​​​​​​ ប្រែសម្រួល៖ ហេង​សុធារិទ្ធិ ប្រភព៖ dailymail

មតិយោបល់
អត្ថបទថ្មី