• 2015-03-25 18:14:28
  • បាល់ទាត់

Falcao៖ "​ខ្ញុំ​ត្រូវ​តែ​រក​ក្លិប​ណា ដែល​ខ្ញុំ​អាច​លេង​ទៀង​ទាត់"

  • 2015-03-25 18:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Radamel Falcao បាន​និយាយ​ថា​ខ្លួន​អាច​នឹង​ចាក​ចេញ​ពី​ក្លិប​ Manchester United ​ក្រោយ​ចប់​រដូវ​កាល​នេះ ដើម្បី​ស្វែង​រក​ក្លិប​ថ្មី​ ដែល​អាច​ចូល​លេង​បាន​ទៀង​ទាត់ ប៉ុន្តែ​​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូឡុំប៊ី​​បាន​បន្ថែម​​​ថា គេ​នៅ​តែ​ចង់​លេង​នៅ​ Premier League ​ជា​បន្ត​ទៀត។

 

 

កីឡាករ​វ័យ​២៩​ឆ្នាំ ​Falcao បាន​ខក​ខានប្រកួត​ World Cup ​កាល​ពី​ឆ្នាំ​មុន ដោយសារ​​បញ្ហា​របួស​មុន​ពេល​ក្រុម​ Monaco ឲ្យ​ក្រុម​ Man Utd ខ្ចី​ជើង។ ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​ Louis van Gaal ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម At Madrid រូប​នេះ អាច​​រក​គ្រាប់​បាល់​បាន​តែ​ ៤​គ្រាប់​ប៉ុណ្ណោះ​ និង​ពុំ​សូវ​បាន​ចូល​លេង​ជា​ជម្រើស​ដំបូង​ថែម​ទៀត។

 

Falcao ​បាន​និយាយ​កាល​ពី​ម្សិល​មិញ មុន​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​​ ត្រូវ​ប្រកួត​មិត្តភាព​ទល់​នឹង​ក្រុម​បារ៉ែន​ថា៖ "ប្រាកដ​ណាស់​ ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​​កន្លែង​មួយ ដែល​ខ្ញុំ​អាច​បន្ត​ការ​លេង​របស់​ខ្ញុំ​បាន។ ខ្ញុំ​គិត​ថា​គ្រប់​កីឡាករ​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​ការ​ចូល​លេង និង​រីករាយ​ក្នុង​ការ​លេង​បាល់។ ខ្ញុំ​ប្ដេជ្ញា​ថា ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ សម្រាប់​ក្រុម​បន្ត​ទៀត ដែល​នៅ​សល់​៨​ប្រកួត​ (Premier League)”។

 

 

ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម​រូប​នេះ បន្ថែម​ថា៖ "ដូច្នេះ​នៅ​ពេល​ដែល​ចប់​រដូវ​កាល ខ្ញុំ​នឹង​ធ្វើ​វិភាគ​ និង​សម្រេច​យក​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​ សម្រាប់​​ខ្លួន​ខ្ញុំ"៕

 

ចុចអាន៖ Falcao ​ធ្លាក់​មក​លេង​ U21 ​នៅ​ Man Utd ​ហើយ​រក​គ្រាប់​បាល់​មិន​បាន​ទៀត

 

​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Guardian

មតិយោបល់
អត្ថបទថ្មី