• 2015-03-19 17:22:19
  • បាល់ទាត់

Ronaldo ​នឹង​ពាក់ទ្រនាប់​​ជើង​ថ្មី​​​ នៅ​ថ្ងៃ El Clasico

  • 2015-03-19 17:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​លក់​​សម្ភារៈ​​កីឡា Nike ​បាន​រៀប​ចំ​ស្បែក​​​ជើង​ថ្មី​មួយ​គូ​ទៀត​ហើយ​សម្រាប់​កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ពាក់​ក្នុង​ការ​ប្រកួត​ធំ​ EL Clasico ​រវាង​ក្រុម​ Barcelona ​និង​ Real Madrid ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ វេលា​ម៉ោង​៣ទៀប​ភ្លឺ។

 

 

ស្បែក​ជើង​​ថ្មី​​ដែល​មាន​ឈ្មោះ​ថា ​Nike Mercurial​ ​​​នេះ រចនា​ឡើង​សម្រាប់​​ Ronaldo ​ដោយ​មាន​ដាក់​ឈ្មោះ​ CR7 ​និង​មាន​រំលេច​ដោយ​សារធាតុ​ប្រាក់​ផ្លេក​ៗ​ថែម​ទៀត​ផង។ ទ្រនាប់​​ជើង​ថ្មី​មួយ​គូ​នេះ ត្រូវ​បង្ហាញ​ឡើង​ដើម្បី​ប្រជែង​ជាមួយ​ស្បែក​ជើង​របស់ Lionel Messi ​ដែល​ក្រុមហ៊ុន Adidas ​ទើប​​បញ្ចេញ​ដែរ​នោះ។ និយាយ​ឱ្យ​ខ្លី​ទៅ ​ថ្ងៃ​ El Clasico ​នេះ​មិន​ត្រឹម​តែ​ជា​ប្រកួត​ធំ​រវាង​ Real Madrid ​និង​ Barcelona ​នោះ​ទេ វា​ក៏​ជា​ថ្ងៃ​ប្រកួត​ទីផ្សារ​ធំ​របស់​ក្រុម​ហ៊ុន Nike និង Adidas ​ផង​ដែរ។

 

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ទ្រនាប់​ជើង​ថ្មី​របស់​ Ronaldo ៖

 

 

 

 

 

ចុចអាន៖Messi ​​បង្ហាញ​ស្បែក​ជើង​ថ្មី ទាក់ទង​ដល់​ស្រុក​កំណើត និង​កុមារភាព

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖bleacherreport

មតិយោបល់