- 2015-03-18 21:02:35
- បាល់ទាត់
សំដីរបស់ ធារី ចន្ថាប៊ីន អាចធ្វើឲ្យអ្នករំភើបចំពោះទឹកចិត្តរបស់គេ
- 2015-03-18 21:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំដីរបស់ ធារី ចន្ថាប៊ីន អាចធ្វើឲ្យអ្នករំភើបចំពោះទឹកចិត្តរបស់គេ
ចន្លោះមិនឃើញ
កាលពីព្រឹកមិញ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបង្ហាញអារម្មណ៍មានមោទនភាពដែលបានកើតជាខ្មែរ បន្ទាប់ពីរូបគេបានស៊ុតចូលទីបាន១គ្រាប់ជួយឲ្យកម្ពុជាស្មើ១-១ នៅលើទឹកដីក្រុមម៉ាកាវកាលពីយប់មិញសម្រាប់ការប្រកួតបឋមជម្រុះ World Cup ឆ្នាំ២០១៨ ប្រចាំទ្វីបអាស៊ីជើងទី២។
កីឡាករ ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន ដែលត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងជម្រើស១១នាក់ដំបូងកាលពីយប់មិញបានទាត់បាល់ហ្វ្រីឃីកចូលទីបានសម្រេចដើម្បីជួយឲ្យក្រុមកម្ពុជានាំមុខម៉ាកាវ១-០ នៅតង់ទីមួយ តែក្រុមម៉ាកាវអាចរកបានស្មើ១-១ វិញនៅតង់ទីពីរបាននិយាយថា ៖«លទ្ធផលស្មើនៅម៉ាកាវគឺជារឿងសោកស្តាយមួយ ព្រោះយើងមានឱកាសច្រើនក្នុងការយកឈ្នះក្នុងការប្រកួតនេះ តែយើងក៏នៅអាចទៅវគ្គបន្ត»។
«យើងធ្វើបានហើយ ប្រវត្តិសាស្ត្រថ្មីក្នុងវិស័យបាល់ទាត់ខ្មែរ។ សម្រាប់ខ្ញុំ នេះជាពេលដ៏ពិសេសបំផុត ហើយជាការប្រកួតដំបូងរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិឈុតធំ និងជាគ្រាប់បាល់ដ៏រំភើបបំផុតទីមួយដែលរយៈពេល៣ឆ្នាំហើយដែលខ្ញុំមិនធ្លាប់ទាត់ហ្វ្រីឃីកចូលទីឡើយ»។ ធារីបានសរសេរលើ Facebook។
កីឡាកររូបនេះបានបន្តទៀតថា ៖«គិតច្រើនណាស់សម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ខ្ញុំដែលបានមកទីនេះគ្រប់ពេលវេលាដើម្បីខ្ញុំ សូម្បីពេលខ្ញុំមានរបួស និងមានអ្វីមិនល្អក៏ដោយ។ ខ្ញុំចង់អរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែផ្តល់កម្លាំងចិត្ត និងជឿជាក់លើខ្ញុំ លើក្លិបភ្នំពេញក្រោនរបស់ខ្ញុំ និងមិត្តរួមអាជីព។ បើគ្មានអ្នករាល់គ្នាទេ ក៏គ្មានខ្ញុំដល់ពេលនេះដែរ ហើយខ្ញុំសុំទោសបើខ្ញុំភ្លេចនរណាម្នាក់។ មោទនភាពដែលបានកើតជាខ្មែរ»។
នេះជាលើកទីមួយហើយដែលកីឡាករខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបង្ហាញខ្លួនជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ និងកីឡាករខ្មែរ-បារាំងទីមួយដែលបានរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជា៕
មើលវីដេអូ ធារី ចន្ថាប៊ីន ទាត់បាល់ចូលទីម៉ាកាវ សូមចុច...
ប្រែសម្រួល៖ ជាន ចាន់រ៉ា