- 2015-03-11 15:57:17
- បាល់ទាត់
Falcao ធ្លាក់មកលេង U21 នៅ Man Utd ហើយរកគ្រាប់បាល់មិនបានទៀត
- 2015-03-11 15:57:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Falcao ធ្លាក់មកលេង U21 នៅ Man Utd ហើយរកគ្រាប់បាល់មិនបានទៀត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Radamel Falcao ត្រូវបានលោក Louis van Gaal ទម្លាក់មកលេងនៅឈុត U21 ដើម្បីផ្ដល់ឱកាសឱ្យកីឡាកររូបនេះបង្ហាញទម្រង់លេងឱ្យបានច្រើនជាងមុន ខណៈរូបគេនៅតែមិនអាចរកគ្រាប់បាល់បានដដែល។
Falcao មិនបានជាប់ជម្រើសដំបូងក្នុងឈុតធំរបស់បិសាចក្រហមតាំងពីខែមុនមកម្ល៉េះ ខណៈដែលពេលនេះ ត្រូវបានអ្នកចាត់ការក្រុមទម្លាក់មកឱ្យលេងនៅឈុត U21 សិនបន្ទាប់ពីសះស្បើយពីរបួស។ មួយវិញទៀតនេះជាយុទ្ធសាស្ត្រថ្មីមួយរបស់លោក Van Gaal ដើម្បីស្ទង់មើលជើងរបស់កីឡាក រក្នុងការសម្រេចចិត្តថាដាក់ឱ្យចូលលេងនៅឈុតធំវិញឬយ៉ាងណា។ ជាអកុសលខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះនៅតែមិនអាចបង្ហាញទម្រង់លេងបានល្អដដែល ពោលគឺមិនអាចរកគ្រាប់បាល់បានទេ ហើយត្រូវប្ដូរចេញត្រឹមនាទី៧២ថែមទៀតផង។
យ៉ាងណាមិញការដែលធ្លាក់មកលេងនៅឈុតក្រោមនេះ ត្រូវបានគេមើលឃើញថាអនាគតរបស់ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះនៅ Old Trafford មិនអាចរក្សាបានទៀតទេ ពោលគឺក្រុម Man Utd អាចនឹងមិនទិញយកអតីតកីឡាករ Atletico Madrid រូបនេះដាច់ពី Monaco ឡើយ ពេលចប់កុងត្រាខ្ចីជើងនៅពេលចប់រដូវកាលខាងមុខ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail