- 2015-03-04 23:13:54
- ព័ត៌មាន
គ្រូការពារជាតិបញ្ជាក់រឿង ស្តាតចាស់សម្រាប់ជម្រុះ World Cup
- 2015-03-04 23:13:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូការពារជាតិបញ្ជាក់រឿង ស្តាតចាស់សម្រាប់ជម្រុះ World Cup
ចន្លោះមិនឃើញ
កីឡដ្ឋានកងយុទ្ធពលខេមរភូមិន្ទ(ស្តាតចាស់)ត្រូវបានជួសជុលរួចរាល់ហើយនៅរសៀលថ្ងៃនេះដែលអាចរៀបចំការប្រកួតជម្រុះព្រឹត្តិការណ៍ World Cup ជើងទីមួយបានសម្រាប់ការប៉ះគ្នារវាងជម្រើសជាតិកម្ពុជា និងម៉ាកាវនៅថ្ងៃទី១២ មីនាខាងមុខនេះ។
អ្នកចាត់ការក្រុមរូបនេះបន្តថា ៖«ការជួសជុលរួចរាល់៩៩%ហើយចំណុចខ្វះខាតនៅតិចបំផុត ដូចជាការតុបតែងបន្ទប់អនាម័យ និងកាត់ស្មៅតែប៉ុណ្ណោះ។ ចំពោះកន្លែងអង្គុយទស្សនា និង បន្ទប់ផ្លាស់សំលៀកបំពាក់ បានជួសជុលរួចជាស្រេច»។
លោកបានឲ្យដឹងទៀតថា ថ្ងៃស្អែកនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងចុះទៅត្រួតពិនិត្យមើលថាមានចំណុចខ្វះខាតអ្វី។ លោកគិតថា កីឡដ្ឋានស្តាតចាស់អាចមានភាគរយខ្ពស់សម្រាប់រៀបចំធ្វើម្ចាស់ផ្ទះនៃការប្រកួតជម្រុះ World Cup នៅតំបន់អាស៊ីជើងទី១រវាងកម្ពុជា និងម៉ាកាវ។
«សម្រាប់ទីលានស្តាតចាស់នេះ មានសង្ឃឹម សឹងថា ១០០% ទៅហើយ ព្រោះយើងសំអាងលើចំណុចសំខាន់ៗពីរ ទីមួយមានសណ្ឋាគារល្អៗនៅភ្នំពេញដែលកីឡាករងាយស្រួលស្នាក់នៅ និងមានមន្ទីរពេទ្យនៅជិត»។ អ្នកចាត់ការក្រុមរូបនេះបាននិយាយ។
សម្រាប់គេហទំព័រ FIFA.COM បានបង្ហាញថា ការជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាកាវ នៅកីឡដ្ឋានទព័ (ស្តាតចាស់) រាជធានីភ្នំពេញ។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះ អ្នកគាំទ្របាល់ទាត់កម្ពុជាមិនទាន់បានដឹងនៅឡើយទេថា ការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា និងម៉ាកាវនៅថ្ងៃទី១២ ខែមីនាខាងមុខនេះធ្វើនៅទីលានណានោះទេ ខណៈរហូតដល់ពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនអាចទាក់ទងដើម្បីបញ្ជាក់បានទេ៕
អត្ថបទ ៖ស្រី សុវណ្ណដារ៉ា