- 2015-03-04 16:41:41
- ព័ត៌មាន
អ្នកក្រចេះរំភើបហើយ កីឡា៧ប្រភេទនឹងអង្រួនក្នុងពិធីបុណ្យទន្លេ
- 2015-03-04 16:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកក្រចេះរំភើបហើយ កីឡា៧ប្រភេទនឹងអង្រួនក្នុងពិធីបុណ្យទន្លេ
ចន្លោះមិនឃើញ
កីឡាបែបប្រយុទ្ធ និងប្រពៃណីចំនួន៧ប្រភេទនឹងអង្រួននៅលើទឹកដីខេត្តក្រចេះរយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេដែលគ្រោងរៀបចំនៅទីរួមខេត្តមួួយនេះចាប់ពីថ្ងៃទី១៣ដល់១៥ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ។
រូបភាពប្រកួតហែលទឹក
ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់កីឡាចំនួន៧ប្រភេទឲ្យប្រកួតក្នុងពិធីដែលមានរយៈពេល៣ថ្ងៃនេះដើម្បីញុំាងឲ្យកម្មវិធីកាន់តែពិសេស និងបង្កភាពសប្បាយរីករាយដល់អ្នកកម្សាន្តជាតិ និងអន្តរជាតិ។
កីឡាទាំង៨ប្រភេទរួមមានប្រណាំងទូកប្រពៃណី ចំបាប់បុរាណ ឆ័ត្រយោង រត់ប្រណាំង ប្រណាំងកង់ ហែលទឹក និងប្រដាល់បុរាណ។ ក្រៅពីកីឡាទាំងនេះ ក៏មានទស្សនីយភាពសិល្បៈ និងពិធីផ្សេងៗជាច្រើនទៀត។
រូបភាពរត់ប្រណាំង
តាមការឲ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថា ពិធីបុណ្យទន្លេលើកដំបូងនេះប្រហែលជាមានអ្នកចូលរួមដើរកម្សាន្ត និងទស្សនាចន្លោះពី៤ទៅ៥ម៉ឺននាក់ ហើយពិធីនេះជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចាប់អារម្មណ៍កាន់តែខ្លាំងអំពីតំបន់ទេសចរណ៍តាមបណ្តាខេត្ត៕
អត្ថបទ៖ ជាន ចាន់រ៉ា