• 2015-03-02 15:32:20
  • បាល់ទាត់

មើល​រុក្ខជាតិ​ដុះ​ពេញ​ស្ទើរ​មិន​ស្គាល់​កីឡដ្ឋាន​ស្រុក​​ឆ្លូង​

  • 2015-03-02 15:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​​បាល់ទាត់​របស់​វិទ្យាល័យ​សិលា​វេទី​ គាត ឈន់​ស្ថិត​នៅ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ទីលាន​បាល់ទាត់​មួយ​ដ៏​ល្អ​​កាល​ពី​ជាង​២០​ឆ្នាំ​មុន​ ប៉ុន្តែ​រយៈ​ពេល​ប្រហែល​ជា​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ទីលាន​បាល់ទាត់​មួយ​នេះ​ទុក​ចោល​ដោយ​គ្មាន​សកម្មភាព​​អ្វី​ទាំង​អស់។ ការ​ទុក​ចោល​រយៈ​ពេល​ច្រើន​ឆ្នាំ​បាន​បណ្តាល​ឲ្យ​រុក្ខ​ជាតិ​ និង​ស្មៅ​ដុះ​ស្ទើរ​ពេញ​ទី​លាន​ទៅ​ហើយ។ ប្រសិន​បើ​គ្មាន​អគារ និង​បង្គោល​តារាង​ប្រអប់​ទី​ទេ​នោះ​ អ្នក​ប្រហែល​​ជា​មិន​ស្គាល់​ថា​ជា​ទី​លាន​បាល់​ទាត់​នោះ​ទេ។

 

ទោះ​បី​ជា​យ៉ាង​ណា​កីឡដ្ឋាន​បាល់ទាត់​មួយ​នេះ​ទំនង​ជា​សង្ឃឹម​មាន​សកម្មភាព​ឡើង​វិញ​ ស្រប​ពេល​ក្រសួង​អប់រំ​ យុវជន និង​កីឡា​កំពុង​មាន​ផែន​ការ​ជួសជុល​កីឡដ្ឋាន​តាម​បណ្តា​ខេត្ត​នានា​ក្នុង​គោល​បំណង​ឲ្យ​សកម្មភាព​កីឡដ្ឋាន​គ្រប់​កម្រិត​មុន​ពេល​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣៕

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា រូបថត​ដោយ​ទូរសព្ទ​

មតិយោបល់
អត្ថបទថ្មី