- 2015-02-25 15:59:26
- បាល់ទាត់
ដឹងអត់ថាហេតុអ្វី Tevez ចូលចិត្តបៀមក្បាលដោះពេលទាត់ចូល?
- 2015-02-25 15:59:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថាហេតុអ្វី Tevez ចូលចិត្តបៀមក្បាលដោះពេលទាត់ចូល?
ចន្លោះមិនឃើញ
ក្នុងការប្រកួតដែលក្រុម Juventus យកឈ្នះក្រុម Borussia Dortmund ដោយលទ្ធផល ២-១ ក្នុងក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទីមួយយប់មិញនោះ អ្នកគាំទ្រជាច្រើនបានដាក់ចម្ងល់ថាតើហេតុអ្វីបានជាខ្សែប្រយុទ្ធ Carlos Tevez យកក្បាលដោះកូនក្មេងមកបៀមពេលដែលខ្លួនរកគ្រាប់បាល់បាន?
រឿងរ៉ាវនេះប្រហែលជាមានប្រិយមិត្តមួយចំនួនបានដឹងពីមូលហេតុទៅហើយ ហើយមួយចំនួនទៀតក៏ប្រហែលមិនទាន់ដឹងច្បាស់នោះដែរ។ ដូច្នេះពេលនេះ Sabay សូមជម្រាបជួនថាហេតុដែលកីឡាករចាស់វស្សាខាងលើតែងតែធ្វើដូច្នេះតាំងពីនៅ Manchester United មកនោះគឺដោយសាររូបគេចង់ប្រាប់ទៅអ្នកគ្រប់គ្នាថាគ្មានថ្ងៃណាដែលបុរសវ័យ៣១ឆ្នាំរូបនេះភ្លេចពីប្រពន្ធកូននៅប្រទេសអាហ្សង់ទីននោះឡើយ។ មួយវិញទៀតការជញ្ជក់ក្បាលដោះនេះគឺមានន័យថាត្បិតតែខ្សែប្រយុទ្ធរូបនេះមិនបាននៅមើលថែកូនស្រីទាំងពីរមែន ប៉ុន្តែឪពុកម្នាក់នេះតែងតែគិតដល់សុខទុក្ខកូនជានិច្ចមិនថាទៅដល់ទីណាឡើយ។
សូមបញ្ជាក់ថាអតីតកីឡាករ Manchester City រូបនេះមានប្រពន្ធឈ្មោះ Vanesa និងកូនស្រី២នាក់គឺ Florencia និង Katia ដែលពួកគេទាំងនោះសព្វថ្ងៃកំពុងស្នាក់នៅប្រទេសអាហ្សង់ទីន៕
ចុចអាន៖សេះបង្កង់ Juventus យកឈ្នះក្រុមជើងឯករងមកពីអាល្លឺម៉ង់ BVB
ដោយ៖ មុន្នី រម្យ