• 2015-02-23 18:05:23
  • បាល់ទាត់

Kompany៖ "Barca ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ទេ ប៉ះ Stoke ពិបាក​ជាង​ផង​"

  • 2015-02-23 18:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vincent Kompany ​ប្រធាន​ក្រុម​មេឃ​ខៀវ​ Manchester City បាន​និយាយ​ថា​ក្រុម​របស់​គេ​ ពុំ​ខ្លាច​ក្រុម​ Barcelona ទេ ​និង​បន្ថែម​​បែប​ចំអក​ថា​​ការ​លេង​នៅ​ទឹក​ដី​ក្រុម​​ Stoke City គឺ​​​ពិបាក​ជាង​ផង។

 

 

ខ្សែ​ការ​ពារ​វ័យ​២៨​ឆ្នាំ ពុំ​ខ្លាច​ញញើត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ៗ របស់​ក្រុម​អ្នក​មាន​បុណ្យ​​ Messi, Neymar និង Suarez នោះ​ទេ ខណៈ​ដែល​ក្រុម​របស់​គេ នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ខ្លាំង​អេស្ប៉ាញ​មួយ​នេះ ក្នុង​ការ​ប្រកួត Champions League ​នៅ​យប់​ថ្ងៃ​ស្អែក។

 

 

 

កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ បាន​និយាយ​ថា៖ "ខ្លាច? យើង​មិន​ខ្លាច​ពួកគេ​ទេ។ ដល់​កម្រិត​នេះ​ហើយ យើង​មិន​​អាច​ខ្លាច​ខ្សែ​ប្រយុទ្ធ​ទៀត​ទេ។ យើង​ចង់​លេង​ប៉ះ​ជាមួយ​ពួកគេ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​យើង​បារម្ភ​ទេ ខណៈ​ដែល​យើង​កំពុង​តែ​មាន​ក្រុម​មួយ​ ដែល​កំពុង​តែ​លេង​បាន​ល្អ​ដែរ"។

 

 

 

​​​Kompany បាន​បន្ត​ថា៖ "តាម​ពិត​ទៅ​ ពួកគេ​ជា​ក្រុម​ពិសេស និង​មាន​កីឡាករ​អស្ចារ្យៗ​ច្រើន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​សមត្ថភាព​របស់​ពួកគេ មិន​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​គ្រប់​ការ​ប្រកួត​នោះ​ទេ។ អ្នក​អាច​នឹង​ជួប​ការ​ប្រកួត​ដ៏​ពិបាក​ជាង​នេះ នៅ​ពេល​ដែល​អ្នក​ទៅ​លេង​នៅ​ទឹកដី​ក្រុម Stoke City”៕

 

តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា ចំពោះ​ការ​លើក​ឡើង​របស់ Kompany ខាង​លើ​នេះ?

 

ចុចអាន៖ Lampard៖ «Man City ​នឹង​ចាប់​ផ្ដើម​ប្រជែង​យក​ពាន ​ចាប់​ពី​ពេល​នេះ​ទៅ»

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Mirror

មតិយោបល់
អត្ថបទថ្មី