• 2015-02-20 23:15:06
  • បាល់ទាត់

ពានរង្វាន់ Yamaha Chelleng Cup U-13 នៅ​បាត់ដំបង​ចាប់​ផ្ដើម​ស្អែក​ហើយ

  • 2015-02-20 23:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​ពាន​រង្វាន់ Yamaha Challenge U-13 ចាប់​ផ្ដើម​រដូវកាល​ថ្មី​របស់​ខ្លួន​ទៀត នៅ​ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៥ នេះ​ ពី​ម៉ោង​ ៨ ព្រឹក​ដល់​ម៉ោង​ ១១ ថ្ងៃ​ត្រង់​នៅ​ទីលាន Green Sport ផ្សារ​ទំនើប​ ពួពុយ ខេត្ត​ បាត់​ដំបង​។

 

 

ការ​ប្រកួត​កាល​ពី​ឆ្នាំ​មុន

  លោក​ សារ៉េត ​ស៊ីដន​ អ្នក​សម្រប​សម្រួល​កម្មវិធី​​បាន​ប្រាប់​ថា​ ការ​ប្រកួត​លើក​ទី​ ៤ នេះ​​មាន​​ក្រុម​ចូលរួម​​ចំនួន ៨ មក​ពី​តាម​សាលា​នានា​ក្នុង​ខេត្ត​បាត់ដំបង។ ប្រភព​បាន​បន្ថែម​ថាក្រុម​ការ​ងារ​របស់​លោក​បាន​​ធ្វើការ​បាល់ទាត់​ជាមួយ​សាលា​​​បឋមសិក្សា​ប្រហែល​ជា​ជិត​ ១០០​ សាលា​ហើយ ក្នុង​ចំណោម​សាលា​ប្រហែល​ជាង​ ៥០០ កន្លែង​ក្នុង​ខេត្ត។ តាម​គម្រោង​នៅ​ឆ្នាំ ២០១៥ នេះ​នឹង​​ធ្វើ​ឱ្យ​រួច​រាល់​​ដោយ​​​ត្រូវ​បង្កើត​​ការ​ប្រកួត​រាល់​​ ៣ ខែ​ម្ដង។

  គោលបំណង​សំខាន់​​ក្នុង​ការ​បង្កើត ពាន​រង្វាន់​នេះ​ឡើង​​គឺ​ដោយ​សារ​​ក្រុម​ហ៊ុន Yamaha ចង់​ឲ្យ​កុមារ​​នៅ​តាម​សាលា​ ទាំង​អស់​គិត​ពី​ការសិក្សា​ហើយ​ពេល​ទំនេរ​ងាក​មក​រក​កីឡា​​​ដើម្បី​កម្សាន្ត ជៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន។ ម៉្យាង​វិញ​ទៀត​នេះ​​ជា​ការ​ផ្ដល់​​ឱកាស​​ឱ្យ​ក្មេង​បាន​បង្ហាញ​សមត្ថភាព​ និង​​អាច​ឲ្យ​ពួក​គេ​មាន​បទពិសោធន៍​​​ក្នុង​វិស័យ​​បាល់ទាត់​កាន់​តែ​​ច្រើន​​។

  ខុស​ពី​ការ​ប្រកួត​ឈុត​ធំ ពាន​រង្វាន់​នេះ​ប្រើ​ពេល​តែ ១៥ នាទី​​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រកួត ហើយ​មួយ​ក្រុម​អាច​ចុះ​ឈ្មោះ​​កីឡាករ​បាន​ ១៥ នាក់​ (កុមារា​និង​​កុមារី​)។ ក្រុម​ទាំង ៨ ដែល​ចូល​រួម​​នៅ​ឆ្នាំ​នេះ​មាន សាលា​បឋមសិក្សា ថ្កូវ , ដាក់​សសរ , អណ្ដូង​ចេញ , អូតាគាំ 1 , ក្ដុលដូនទាវ , អង់ , វត្ត​រកា និង បឋមសិក្សា ទួលតាឯក។

  ចំណែក​រង្វាន់​​​វិញ ក្រុម​​ចំណាត់​ថ្នាក់​​លេខ​ ១​ នឹង​ត្រូវ​បាន​ពានមាស​មួយ​ បាល់​ ១ ខោអាវ​កីឡា​មួយ​ឈុត ហើយ​​ក្រុម​ជើង​ឯក​រង ត្រូវ​បាន​ចំណែក​ ពាន​តូច​មួយ​ខោអាវ​ កីឡា​មួយ​ឈុត និង ក្រុម​​លេខ​ ៣ បាន​ពាន​តូច​មួយ​និង​ខោអាវ​មួយ​ឈុត។ ក្នុង​នោះ​អ្នក​​ចូល​​ទស្សនា ផ្ទាល់​អាច​នឹង​ទទួល​បាន​​អាវ​យឺត​អនុស្សាវរីយ​ម្នាក់​មួយ​ទៀត​ផង៕

 

អត្ថបទ ៖ ស្រី​ សុវណ្ណដារ៉ា

មតិយោបល់