• 2015-02-12 17:58:10
  • បាល់ទាត់

David Villa ស៊ុត​គ្រាប់​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម New York City

  • 2015-02-12 17:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​​ដែល​ទើប​តែ​បង្កើត​ថ្មី New York City FC របស់​អាមេរិក បាន​ធ្វើ​​ការ​ប្រកួត​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ កាល​ពី​យប់​ថ្ងៃ​អង្គារ ខណៈ​ដែល​កីឡាករ​តួឯក​របស់​ពួកគេ David Villa ​គឺ​ជា​អ្នក​ស៊ុត​​​បើក​ឆាក​គ្រាប់​ទី​មួយ និង​ជា​គ្រាប់​ដំបូង​បង្អស់​របស់​ក្លិប។

 

 

អតីត​​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​៣៣​ឆ្នាំ​ បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី១​ ខណៈ​ដែល​ក្រុម​របស់​គេ​យក​ឈ្នះ​ក្រុម​ St Mirren របស់​ស្កុតឡែន ដោយ​លទ្ធផល ២-០ នៅ​ក្នុង​ទីលាន​ថ្មី​​​នៃ​ក្រុម​ឈុត​តូច​របស់​ក្លិប Manchester City។

​ទម្រង់​លេង​ដ៏​ល្អ​របស់​ Villa គឺ​ជា​ក្ដី​សង្ឃឹម​ដ៏​ធំ​ធេង​បំផុត សម្រាប់​​អ្នក​គាំទ្រ​ក្រុម New York City FC ខណៈ​ដែល​ការ​ប្រកួត​លីក MLS នឹង​ចាប់​ផ្ដើម​នៅ​​ខែ​មិនា​ខាង​មុខ។

 

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Valencia, Barcelona និង Atletico Madrid ​បាន​បង្ហោះ​រូប​ថត​នៅ​លើ Twitter ​ដោយ​ភ្ជាប់​ជា​មួយ​នឹង​ការ​​សរសេរ​ថា៖ «សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​ស៊ុត​គ្រាប់​បាល់​ដំបូង ក្នុង​ប្រវត្តិ​សាស្ត្រ​ក្លិប NYCFC។ ក្រុម​ទាំង​មូល​លេង​បាន​ល្អ​ យើង​នឹង​ខិត​ខំ​រក្សា​ទម្រង់​​ដូច​នេះ​​បន្ត​ទៀត!»៕

 

http://youtu.be/j8UZ0rmmpks

 

អត្ថបទ​ទាក់ទង៖ ប្រុស​ស្អាត​ទាំង​១០​ក្នុង​ពិភព​បាល់​ទាត់​ CR7 លេខ​១ ឯ Beckham លេខ​២ Villa លេខ​៣

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Bleacher Report

មតិយោបល់
អត្ថបទថ្មី