- 2015-02-12 16:27:56
- ព័ត៌មាន
ទ័ពចំណាយ៥ពាន់ដុល្លារជួសជុលស្តាតចាស់ត្រៀមរដូវកាលថ្មី
- 2015-02-12 16:27:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ័ពចំណាយ៥ពាន់ដុល្លារជួសជុលស្តាតចាស់ត្រៀមរដូវកាលថ្មី
ចន្លោះមិនឃើញ
ក្លិបបាល់ទាត់ក្រសួងការពារជាតិ(ទ័ព)នឹងចំណាយប្រាក់ប្រមាណ៥០០០ដុល្លារអាមេរិកសម្រាប់ជួសជុលកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)ត្រៀមខ្លួនលីកបាល់ទាត់កំពូលកម្ពុជាដែលនឹងចាប់ផ្តើមនាខែមីនាខាងមុខនេះ។
លោក ទេព ឡុងរចនា គ្រូបង្គោលរបស់ក្លិបបានប្រាប់ Sabay ថា ដើមរដូវកាលនេះក្លិបរបស់លោកត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះយុទ្ធនាការការប្រកួតលីកអាជីពរបស់កម្ពុជា(មិត្តហ្វូនខេមបូឌានលិក) ដូច្នេះក្លិបសម្រេចធ្វើការជួសជុលកីឡដ្ឋានស្តាតចាស់សម្រាប់រៀបចំការប្រកួត។
ទីលានវាលស្មៅស្តាតចាស់
លោកបានឲ្យដឹងថា ការជួសជុលនេះគឺទីមួយការឈូសឆាយស្មៅចាស់ចោលដោយដាក់ដាំស្មៅធម្មជាតិថ្មី និងការរៀបចំកែលម្អជុំវិញទីលាន។ ទីពីរការជួសជុលកន្លែងសម្រាប់ផ្លាស់ប្តូរសំលៀកបំពាក់ បន្ទប់ទឹក និងកន្លែងមន្ត្រីរៀបចំការប្រកួត។
«ទីលានប្រើស្មៅធម្មជាតិដូចពីមុន ហើយបន្ទប់ទឹក និងបន្ទប់ផ្លាស់ខោអាវរបស់កីឡាករ ជួសជុលបន្តិចបន្តួចប៉ុណ្ណោះ។ យើងត្រូវតែប្រញាប់ធ្វើឲ្យហើយមុនខែមីនាខាងមុននេះ ព្រោះយើងត្រូវចាប់ផ្តើមរដូវកាលថ្មី»។ លោកបានបញ្ជាក់។
ចំពោះថវិកាវិញ លោក ទេព ឡុងរចនាបានប្រាប់ថា តាមពិតទៅក្លិបមានការខ្វះខាតច្រើន ដូច្នេះប្រាក់ទាំងអស់នេះបានមកការប្រមូលមូលនិធិ ពីអ្នកឧបត្ថម្ភ និងអ្នកគាំទ្ររបស់ក្លិបទាំងអស់ដែលបានជួយគ្នា។ ការចំណាយនេះមិនទាន់អាចកំណត់បានច្បាស់ទាំងស្រុងនៅឡើយទេ ប៉ុន្តែបើតាមការគ្រោងទុកក្នុងការចំណាយប្រមាណជា៥០០០ដុល្លារអាមេរិក។
កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ចាប់ផ្ដើមឈូសឆាយស្មៅកែប្រែទីលាន កាលពីព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៥ កន្លងទៅហើយគ្រោងប្រើពេលមួយខែដើម្បីបញ្ចប់៕
អត្ថបទ ៖ ស្រី សុវណ្ណដារ៉ា