• 2015-01-23 22:10:52
  • វិភាគ

ហេតុផល៧យ៉ាង ដែល​ Odegaard ​ជ្រើស​យក Real បដិសេធ​ក្រុម​ផ្សេង​ជា​ច្រើន

  • 2015-01-23 22:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប​ Real Madrid វ័យ១៦ឆ្នាំ​ Martin Odegaard បាន​បង្ហាញ​ប្រាប់​ពី​មូល​ហេតុ​ដែល​រូប​គេ​​មិន​ជ្រើស​រើស​ក្រុម​អឺរ៉ុប​ធំៗ​ជា​ច្រើន​​​ ប៉ុន្តែ​បែរ​ជា​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​​នឹង​ក្រុម​អធិរាជ​ស​ហើយ​។

 

 

ស្ថិត​ក្នុង​សន្និសីទ​កាសែត​លើក​ដំបូង​របស់​គេ ​ក្នុង​ទី​ក្រុង Madrid កីឡាករ​ជម្រើស​ជាតិ​ន័រវែស​បាន​ប្រាប់​ពី​ហេតុ​ផល​៧យ៉ាង ដែល​រូប​គេ​សម្រេច​ចិត្ត​​ទៅ​​កាន់​ក្លិប​ Real Madrid ដូច​ខាង​ក្រោម៖

 

​​​​​​១. ពួកគេ​ផ្ដល់​​​លុយ​ដល់​ខ្ញុំ​ជា​ច្រើន។ ២. ពួកគេ​ផ្ដល់​ការងារ​ដល់​ឪពុក​របស់​ខ្ញុំ។ ៣.​ ខ្ញុំ​ចង់​ថត​រូប​ខ្លួនឯង (selfies) ជាមួយ​ខ្សែ​ប្រយុទ្ធ​ Karim Benzema ។ ៤. ខ្ញុំ​ចង់​ឃើញ​ពី​របៀប​ដែល​កីឡាករ​ Cristiano Ronaldo ប្រើ​ប្រាស់​ជេល​លាប​សក់ (hair-gel)។ ៥. ខ្ញុំ​ចង់​រៀន​ពី​របៀប​រត់​លឿន​ ដូច​កីឡាករ Gareth Bale ។ ៦. ខ្ញុំ​ចូល​ចិត្ត​អាហារ​អេស្ប៉ាញ។ ៧. ​ពួក​គេ​ផ្ដល់​លុយ​ដល់​ខ្ញុំ​ច្រើន​ជាង​ក្លិប​ដទៃ​ទៀត ដូច​ខ្ញុំ​និយាយ​ខាង​លើ។

 

Odegaard បាន​បន្ត​ទៀត​ថា៖ «អូ! ខ្ញុំ​ភ្លេច​ឲ្យ​ឈឹង! ខ្ញុំ​ចូល​រួម​ជាមួយ​ពួកគេ​ ព្រោះ​​ពួកគេ​ជា​ក្លិប​​កំពូល​ដាច់​គេ​​នៅ​លើ​ពិភពលោក ហើយ​ខ្ញុំ​មាន​ក្ដី​ស្រមៃ​លេង​ឲ្យ​ពួកគេ​ តាំង​ពី​ខ្ញុំ​នៅ​ក្មេង​វ័យ​ម្ល៉េះ»៕

 

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ហេតុផល​៧យ៉ាង​ខាង​លើ​នេះ?

 

ចុច​អាន៖ យុវជន​ល្បី Odegaard បង្ហាញ​ខ្លួន​ផ្លូវ​ការ​នៅ Real Madrid

 

​​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត

ប្រភព៖ SportsKeeda

មតិយោបល់