• 2015-01-09 15:51:18
  • បាល់ទាត់

Yaya Toure ​ឈ្នះ​ពាន African Player of the Year ​ជា​លើក​ទី​៤

  • 2015-01-09 15:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Yaya Toure ​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាហ្រ្វិក ឬ​ African Player oft the Year ​ជា​លើក​ទី​៤ ​​បន្ទាប់​ពី​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ​និង​អ្នក​ចាំ​ទី Vincent Enyeama ។

 

 

គុណសម្បត្តិ​ដែល​ធ្វើ​ឱ្យ​កីឡាករ​របស់​ក្រុម Manchester City ​រូប​នេះ​បាន​ទទួល​ពាន​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​នៅ​ទ្វីប​អាហ្វ្រិក​នេះ ​គឺ​កាល​ពី​រដូវ​កាល​មុន​​​ រូប​គេ​បាន​ជួយ​ក្រុម​នៅ​អង់គ្លេស​មួយ​នេះ​លើក​ពាន​ Capital One Cup ​​និង​ Premier League ​ហើយ​ថែម​ទាំង​ជួយ​កូឌីវ័រ​​​ឆ្លង​ផុត​វគ្គ​ជម្រុះ​នៃ​​ពាន​ ​​Africa Cup of Nations ឆ្នាំ​២០១៥ ​ថែម​ទៀត​ផង។

 

 

នេះ​ជា​លើក​ទី​៤​ហើយ​ដែល Yaya Toure ​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​ ជាប់​ៗ​គ្នា​តាំង​ពី​ឆ្នាំ​២០១១​មក។ ខណៈ​ដែល​ពាន African Player of the Year ​កាល​ពី​មុន​មាន​តែ​ខ្សែ​ប្រយុទ្ធ ​Samuel Eto'o ​​ប៉ុណ្ណោះ​​ដែល​អាច​ទទួល​បាន​ពាន​នេះ​៤​ដង៕

 

ចុចអាន៖Neymar, Suarez, Messi ស៊ុត​មិន​សំចៃ​ ជួយ Barca ស៊ី​ផុយ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc

មតិយោបល់