
- 2015-01-08 15:58:52
- បាល់ទាត់
ទីបំផុត Valdes ចុះកុងត្រាជាមួយ Man Utd មែនទែនហើយ
- 2015-01-08 15:58:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Valdes ចុះកុងត្រាជាមួយ Man Utd មែនទែនហើយ
ចន្លោះមិនឃើញ
អ្នកចាំទី Victor Valdes បានយល់ព្រមចុះកុងត្រារយៈពេល១៨ខែ លេងឲ្យក្លិប Manchester United ហើយ បន្ទាប់ពីមកហ្វឹកហាត់នៅ Old Trafford អស់ពេលប៉ុន្មានខែមកហើយនោះ។
ការដែលក្រុម Man Utd បានចុះកុងត្រាជាមួយអតីតអ្នកចាំទី Barcelona រូបនេះ ត្រូវបានគេសួរសំនួរពីអនាគតរបស់ David de Gea វិញ ព្រោះកុងត្រារបស់អ្នកចាំទីជម្រើសជាតិអេស្ប៉ាញមួយនេះនឹងអស់នៅឆ្នាំ២០១៦ខាងមុខនេះហើយ ខណៈដែលបិសាចក្រហមទិញអ្នកចាំទីថ្មីនេះទៀត។ យ៉ាងណាមិញ ចំពោះសំនួរនេះដែរ ខាងក្រុមបិសាចក្រហមក៏បានអះអាងថា រឿងបន្តកុងត្រាជាមួយ De Gea គឺមិនមានបញ្ហាអីចោទនោះទេ។
Victor Valdes តាំងពីចាកចេញពី Barcelona ដោយសារអស់កុងត្រា និងមានរបួសធ្ងន់ធ្ងរមកនោះ បានមកជ្រកកោនហ្វឹកហាត់ និងព្យាបាលរបួសនោះនៅ Old Trafford អស់ពេលច្រើនខែមកហើយដែរ ហើយពេលនេះ អ្នកចាំទីវ័យ៣២ឆ្នាំខាងលើនេះបានអះអាងថារូបគេអាចបង្ហាញខ្លួននៅលើវាលស្មៅវិញបាន១០០%ហើយ។
អ្នកចាំទីជាប់ជម្រើសជាតិអេស្ប៉ាញតាំងពី U18 នេះបានចូលលេងឈុតធំរបស់ Barca តាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយរយៈពេល១២ឆ្នាំនោះ រូបគេបានជួយក្រុមអ្នកមានបុណ្យឈ្នះពានច្រើនណាស់ដូចជា La Liga ៦ដង , Copa del Rey ២ដង , Champions League ៣ដង និង FIFA Club World Cup ២ដង៕
ចុចអាន៖Messi កាន់តែមួម៉ៅពេល Barca របូតមនុស្សដ៏សំខាន់២នាក់
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc