- 2015-01-03 18:31:20
- បាល់ទាត់
កីឡាករបាល់ទាត់ ឃឹម បូរី ចេញយុទ្ធនាការអញ្ជើញភ្ញៀវញាំការខ្លួន
- 2015-01-03 18:31:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់ទាត់ ឃឹម បូរី ចេញយុទ្ធនាការអញ្ជើញភ្ញៀវញាំការខ្លួន
ចន្លោះមិនឃើញ
អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា សព្វថ្ងៃប្រកបអាជីពនៅក្លិបបាល់ទាត់ភ្នំពេញក្រោន ឃឹម បូរី បានបោះពុម្ពធៀបការរួចរាល់ ដោយចាប់អញ្ជើញញាតិមិត្តបងប្អូន ជាបណ្ដើរៗ ដើម្បីចូលរួមក្នុងពិធីថ្ងៃមង្គលរបស់ខ្លួនជាមួយកញ្ញា លី ដាវ៉ាន់ ដែលនឹងចាប់ផ្ដើម ២០ – ២១ ខែ មករា ខាងឆាប់ខាងមុខនេះ។
សំបុត្រអញ្ញើញរបស់ បូរី ត្រៀមចែកភ្ញៀវ
អាពាហ៍ពិពាហ៍រវាងកូនកំលោះជាកីឡាករបាល់ទាត់ និង កូនក្រមុំជាអាជីវករ នឹងរៀបចំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា-ថៃ ឯណោះ។ អ្នកទាំង ២ បានភ្ជាប់ពាក្យតាំងពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៤ មកម៉្លេះ ក្រោយស្វែងយល់ចិត្តថ្លើមគ្នាអស់ជិត ៣ ឆ្នាំមក។
តាមការឱ្យដឹងពីកូនកំលោះដែលមានស្រុកកំណើតនៅខេត្តតាកែវ ភ្ញៀវយ៉ាងហោចណាស់ប្រហែល ៦០ តុ នឹងអញ្ជើញឱ្យចូលក្នុងពិធីទទួលទានភោជនាហាររួមគ្នានៅល្ងាចថ្ងៃទី ២១ មករា។ ដំបូងឡើយគ្រោងរៀបចំពិធីកាត់ចំណងដៃនៅភ្នំពេញ តាមក្រោយ ប៉ុន្ដែអ្វីៗ ទំនងជាត្រូវរំសាយចោលវិញ ព្រោះម្ដាយខាងកូនកំលោះមានសុខភាពមិនអំណោយផល។
ប៉ុន្តែយ៉ាងណាក៏ដោយគ្រួសារថ្មីថ្មោងមួយនេះនឹងត្រឡប់មករស់នៅរាជធានីភ្នំពេញ វិញ ព្រោះមានអាជីពនៅទីនេះទាំងអស់គ្នា ដោយប្ដីនៅតែជាកីឡាករបាល់ទាត់ ឯប្រពន្ធបន្តធ្វើជាអាជីវករលក់កាបូបនៅផ្សារអូឡាំពិក។
ឃឹម បូរី និង អនាគតភរិយា
ឃឹម បូរី ប្រកបអាជីពក្នុងពិភពបាល់ទាត់តាំងពីអាយុ ១៣ ឆ្នាំក្នុងក្រុម អូវ៉ាន់ទីន នៃពានរង្វាន់ Milo ‘s Cup ហើយក្រោយមកបានចូលលេងនៅក្រុមក្រសួងការពារជាតិ, ភ្នំពេញក្រោន និង Sisaket FC របស់ថៃ មុនត្រឡប់មកភ្នំពេញក្រោន វិញ។ គេធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិពី U-19 ដល់ ឈុតធំគិតពីឆ្នាំ ២០០៧ ដល់ ២០១៣ កន្លងទៅ។Sabay សូមជូនពរឱ្យប្ដីប្រពន្ធមួយគូនេះជួបសេចក្ដីសុខ សុភមង្គល និង រីកចម្រើនជារៀងរហូត៕
អត្ថបទពាក់ព័ន្ធ៖ ឃឹម បូរី និង សុខ ចាន់រស្មី ជាកីឡាករខ្មែររកគ្រាប់បាល់ហេទ្រីក ឱ្យកម្ពុជានៅ Suzuki Cup
អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ FB