• 2014-12-24 18:41:57
  • បាល់ទាត់

សំ វ៉ាន់ដេត បង្ហាញ​​ធាតុ​​ពិត​របស់​​គ្រូ​បង្វឹក​និង​កីឡាករ មក​ពី​វៀតណាម

  • 2014-12-24 18:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«វា​ជា​ការងារ​មួយ​ដ៏​ងាយ​នៅ​ពេល​ដែល​យើង​គ្រាន់​តែ​គិត​ថា​យើង​ជា​គ្រូ​បង្វឹក​បាល់​ទាត់​មួយ​រូប​និង​ជា​កីឡាករ​មួយ​រូប​។ ប៉ុន្តែ​ប្រសិន​បើ​យើង​ប្រឡូក​ទៅ​ក្នុង​ការងារ​ទាំង​នេះ​ទើប​ដឹង​ថា​វា​យ៉ាង​ម៉េច​?»។ នេះ​ជា​សំណេរ​នៅ​លើ​គណនី Facebook របស់​លោក​ សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុម​ខេត្ត​ស្វាយរៀង បង្ហោះ​នៅ​ព្រឹក​មិញ​នេះ ដែល​កំពុង​តែ​បំពេញ​ភារកិច្ច​នៅ​ឯ​ខេត្ត​ប៊ីញភឿក ប្រទេស​វៀតណាម។

 

 

សំណេរ​របស់​ លោក សំ វ៉ាន់ដេត លើ Facebook

  លោក​បាន​លើក​ផល​វិបាក​ ៥ យ៉ាង​​​របស់​អ្នក​ចាប់​អាជីព​​ក្នុង​វិស័យ​បាល់ទាត់​​ដូច​ជា៖ ១) ជា​មនុស្ស​ឃ្លាត​​ឆ្ងាយ​ពី​គ្រួសារ​ច្រើន ២) មាន​ពេល​តិចតួច​នៅ​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់ ៣) ហាល​ក្តៅ​ ហាល​ភ្លៀង​ ហាល​ខ្យល់ មិន​រុញរា​ ៣) ទទួល​ការ​លើក​ទឹក​ចិត្ត​តិច​តួច ៤) គ្មាន​ពេល​ចូលរួម​កម្មវិធី​ និង​បុណ្យ​ជាតិ​សប្បាយៗ ៥) ដាក់​សម្ពាធ​​លើ​ខ្លួន​ឯង​ច្រើន​ក្នុង​ការងារ

  ទោះ​ជា​​ជួប​ប្រទះ​​​ផល​វិបាក​ខាង​លើ​តែ​​សំណេរ​របស់​លោក​ក៏​សម្លឹង​ឃើញ​ពី​ភាព​វិជ្ជមាន​​មួយ​ចំនួន​គឺ អ្វី​ដែល​ទទួល​បាន​​មក​វិញ​ នឹង​អស្ចារ្យ​បំផុត​គឺ​ចំណង​មិត្តភាព​និង​មោនភាព។

  ក្រុម​លោក សំ វ៉ាន់ដេត ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​​​​បញ្ជាការ​យោធា​ខេត្ត​ប៊ីងភឿក ក្នុង​ពាន​រង្វាន់ Number One Cup 2014 នៅ​វេលា​ម៉ោង ៣:៣០ នាទី​រសៀល​នេះ ក្នុង​វគ្គ​ជម្រុះ​ពូល A។

  ក្រុម​ខេត្ត​ស្វាយរៀង ស្ថិត​ក្នុង​ពូល A ជាមួយ​ក្រុម​ ​បញ្ជាការ​យោធា​ខេត្ត​ប៊ីងភឿក (វៀតណាម), កងពលធំលេខ៤ (វៀតណាម) និង ក្រុម​ខេត្ត​ Champasak (ឡាវ)។ ប្រកួត​ដំបូង​​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម Champasak ក្នុង​លទ្ធផល ៤ – ០។ ក្រុម​ជើង​ឯក​លីក​កំពូល​កម្ពុជា រដូវកាល ២០១៣ មួយ​នេះ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​វៀតណាម តាំង​ពី​ថ្ងៃ​ទី ១៨ មក​ម៉្លេះ។

 

ពាន​រង្វាន់​ Number One Cup ចុង​ឆ្នាំ ២០១៤ នេះ​នឹង​បញ្ចប់​វគ្គ​​ចែក​ពូល​នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ខណៈ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២៩ ធ្នូ និង វគ្គ​ផ្ដាច់ព្រ័ត្រ រៀបចំ​នៅ​នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ។ ក្រុម​ជយលាភី​នឹង​ទទួល​បាន​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន ៤០០០ ដុល្លារ​អាមេរិក៕

 

អត្ថបទ​ពាក់ព័ន្ធ៖ស្វាយរៀង ប៉ះ ម្ចាស់ផ្ទះ​ប៊ីញភឿក ចំណែក​សាលា​បាល់ទាត់​ជាតិ​ប៉ះ​ម្ចាស់​ផ្ទះ​ថៃ

 

អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់
អត្ថបទថ្មី