• 2014-12-23 16:52:50
  • បាល់ទាត់

Balotelli ​និង​ Wozniacki ​ក្លាយ​ជា​ស្ដេច​នៅ​លើ Twitter

  • 2014-12-23 16:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Mario Balotelli ​និង​កីឡាការិនី​វាយ​កូន​បាល់​ Caroline Wozniacki ​បាន​ក្លាយ​ជា​ស្តេច​ប្រុស ​និង​ស្តេច​ស្រី​នៅ​លើ​គេហទំព័រ​ Twitter ​ប្រចាំ​ឆ្នាំ​២០១៤​នេះ​ហើយ។ នេះ​បើ​យោង​តាម​គេហទំព័រ Sportsmail ។

 

 

Sportsmail ​បាន​ធ្វើ​ការ​បោះ​ឆ្នោត​រក​អ្នក​កីឡា​ណា​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​លើ​ Twitter ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ ​ឬ​អាច​និយាយ​បាន​ឱ្យ​ខ្លី​ថា (King and Queen of Twitter 2014) ហើយ​លទ្ធផល​បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ថា​កីឡាករ Mario Balotelli ​ក្លាយ​ជា​ King ​ខណៈ​ដែល​ Queen ​វិញ​បាន​ទៅ​លើ​  Caroline Wozniacki។

 

 

Balotelli ​ល្បី​ខ្លាំង​នៅ​លើ​ Twitter ​នៅ​ឆ្នាំ​នេះ ដោយសារ​រឿង​៣​យ៉ាង គឺ​រឿង​ទី​មួយ​អំឡុង​ព្រឹត្តិការណ៍ World Cup ​រូប​គេ​ហ៊ាន​សុំ​ម្ចាស់ក្សត្រី​អង់គ្លេស​ថើប​, រឿង​ទី​២​គឺ​កាល​ក្រុម​បិសាច​ក្រហម Manchester United ​ចាញ់​ក្រុម Leicester ​៥-៣​។ ចំណែក​រឿង​ទី​៣​វិញ​នោះ​គឺ​​រូប​គេ​បង្ហោះ​ពាក្យ​សុំទោស​បន្ទាប់​ពី​ដឹង​ខ្លួន​ថា​ខុស​ដោយសារ​បង្ហោះ​រូប​ Super Mario ​ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡាករ​អង់គ្លេស​គិត​ថា​ជា​អំពើ​រើស​អើង​ពូជសាសន៍។

 

 

ដោយ​ឡែក  Caroline  ​វិញ​រូប​នាង​ល្បី​នៅ​លើ​ Twitter ​ដោយសារ​រឿង​ពីរ​យ៉ាង​ធំ​ៗ​គឺ​ទី​មួយ​កាល​ដែល​នាង​បាន​ភ្ជាប់​ពាក្យ​ជាមួយ​ Mcllroy ​និង​រឿង​មួយ​ទៀត​នោះ​គឺ​នាង​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ Liverpool ។

 

 

ទោះ​ជា​ Twitter ​អាច​ជួយ​ឱ្យ​ពួកគេ​ល្បី​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ផល​អវិជ្ជមាន​ក៏​មាន​ដល់​ពួកគេ​ដែរ តួយ៉ាង​ដូចជា Balotelli ​អីចឹង។ កាល​បង្ហោះ​រូប​ Super Mario ​នោះ​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​អង់គ្លេស​ពិន័យ​ជា​លុយ​ជាង​៣​ម៉ឺន​ដុល្លារ​ និង​ហាម​មួយ​ប្រកួត​ផង​ដែរ៕

 

ចុចអាន៖Mancini ​ថា​ Balotelli ​លេង​នៅ​ Liverpool ​ជា​ឱកាស​ចុង​ក្រោយ​ហើយ

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖dailymail

មតិយោបល់