• 2014-12-20 16:27:50
  • ព័ត៌មាន

អស់​ទាស់! Oscar ស្រី​ស្អាត​សិចស៊ី​​ចាប់​ថើប​ម្ដង​២​

  • 2014-12-20 16:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​ធ្វើ​ដំណើរ​ទៅ​ប៉ះ Stoke City នា​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ រូប​ថត​ Oscar មួយ​សន្លឹក​បាន​លេច​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​​ពី​សំណាក់​អ្នក​គាំទ្រ​មួយ​ចំនួន។

 

 

តាម​ពិត​ទៅ ​មនុស្ស​ស្រី​សិចស៊ី​២នាក់​ដែល​​​​ថត​ជាមួយ Oscar ក្នុង​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Instagram ​​នោះ គឺ​ម្នាក់​ជា​ប្អូន​ស្រី​បង្កើត​របស់​គេ ឈ្មោះ Gabrielle Emboaba (អ្នកប​ង្ហោះ​រូប) ឯ​ម្នាក់​ទៀត​ជា​​ភរិយា ដែល​មាន​ឈ្មោះ​ថា Ludmila។

 

កីឡាករ​ប្រេស៊ីល​រូប​នេះ ស្ថិត​ក្នុង​ចំណោម​ឈ្មោះ​កីឡាករ​ដែល​លោក Jose Mourinho ដឹក​នាំ​ទៅ​ជួប Stoke នៅ​កីឡដ្ឋាន Britannia Stadium។ សម្រាប់​រដូវ​កាល​ថ្មី​នេះ ​ខ្សែ​បម្រើ​វ័យ​២៣ឆ្នាំ​ នៅ​តែ​ជា​កីឡាករ​សំខាន់​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ដដែល ប៉ុន្តែ​ការ​ប្រកួត​ចុង​ក្រោយ​នៅ Capital One Cup ទល់​នឹង Derby រូប​គេ​​បាន​​ដាក់​ឲ្យ​សម្រាក​មួយ​ប្រកួត មិន​មាន​ឈ្មោះ​លេង​នោះ​ទេ៕

 

ចុច​អាន​កីឡា​ប្លែកៗ​ច្រើន​ទៀត

 

ដោយ៖ សុខ សុវត្ថិ

មតិយោបល់