• 2014-12-19 21:57:17
  • បាល់ទាត់

Park Ji-Sung ​លា​អ្នក​គាំទ្រ​នៅ​ PSV ​ពិត​ជា​អធិកអធម​មែន

  • 2014-12-19 21:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Park Ji-Sung ​ដែល​បាន​ប្រកាស​ចូល​និវត្តន៍​តាំង​ពី​ខែ​ឧសភា​មក​នោះ ទើប​តែ​​បាន​មក​លា​អ្នក​គាំទ្រ​ខ្លួន​នៅ​ក្លិប PSV កាល​ពី​យប់​មិញ​នេះ​ទេ។ ហើយ​ការ​មក​លា​នេះ​ដែរ​គឺ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​តែម្ដង។ ចង់​ដឹង​ថា​ ទិដ្ឋភាព​កាល​ពី​យប់​មិញ​នេះ​យ៉ាង​ណា​នោះ​សូម​មើល​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

http://youtu.be/U0_IolPPu2c

 

http://youtu.be/9CYmAASM40M

 

ក្រោយ​បញ្ចប់​អាជីព​ជា​កីឡាករ​  Park Ji-Sung ​បាន​ទទួល​តំណែង​មួយ​ពី​ក្លិប​បិសាច​ក្រហម​ Manchester United ​ពោល​គឺ​ក្លាយ​ជា​អគ្គរាជទូត​ប្រចាំ​ក្លិប​នេះ​តែ​ម្ដង។ PSV ​ជា​ក្លិប​ដែល​ខ្សែ​បម្រើ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​ចូល​លេង​២​លើក​មក​ហើយ​ពោល​គឺ​នៅ​ឆ្នាំ​២០០៣-២០០៥​មួយ​ដង​និង​២០១៣-២០១៤​មួយ​ដង​ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​គេ​ក្នុង​ការ​លេង​បាល់៕ នៅ​ចាំ​បាន​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ Park Ji-Sung ​ចូល​និវត្តន៍​នោះ​គឺ​ដោយសារ​របួស​ជង្គង់​របស់​គេ​មិន​អាច​ព្យាបាល​ឱ្យ​​ដូច​ដើម​បាន៕

 

ចុចអាន៖​វីរបុរស​បាល់ទាត់​​អាស៊ី​ទាំង​១០ មាន​អាស៊ី​អាគ្នេ​យ៍​​​ម្នាក់​ដែរ​តើ!

 

ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖101greatgoals

មតិយោបល់
អត្ថបទថ្មី