• 2014-12-01 16:28:10
  • ព័ត៌មាន

ស៊ន ដាវីន ​ធុញ​នឹង​នៅ​ផ្ទះ​​ក្រោយ​ពេល​រៀប​ការ

  • 2014-12-01 16:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ស៊ន ដាវីន បាន​បង្ហាញ​អារម្មណ៍​ធុញ​នឹង​នៅ​ផ្ទះ ហើយ​ចង់​វិល​ត្រឡប់​ទៅ​​កាន់​ទី​លាន​ហ្វឹកហាត់​វិញ បន្ទាប់​ពី​បាន​រៀប​ការ​ជា​មួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង វ៉ន វីវ៉ា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​កន្លង​ទៅ។

 

ស៊ន ដាវីន បាន​បង្ហាញ​ពី​អារម្មណ៍​ធុញ​ថប់​សម្រាប់​ឋានៈ​ជា​អ្នក​ស្រី​ដែល​នៅ​ផ្ទះ​ច្រើន​ថ្ងៃ តែ​ចង់​ទៅ​ហ្វឹកហាត់​វិញ។ ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ឆ្នាំ​២០១៣ ស៊ន ដាវីន​ បាន​និយាយ​ថា ៖«ចង់​ទៅ​ហាត់​វិញ ​ដូច​ជា​ធុញ​នឹង​នៅ​ផ្ទះ​ណាស់​ ឡើង​ឋានៈ​ជា​អ្នក​ស្រី​ហើយ​ឥឡូវ ​តែ​នឹង​មិន​ចោល​ជីវិត​ជា​កីឡា​ការិនី​តេក្វាន់ដូ​ទេ»។

ស៊ន ដាវីន (ស្តាំ) និង​ប្អូន​ស្រី ស៊ន សៀវម៉ី (ឆ្វេង)

មុន​ពេល​រៀប​ការ ស៊ន ដាវីន​ធ្លាប់​បាន​ប្រាប់​ Sabay ថា ទោះ​បី​ជា​រូប​គេ​រៀប​ការ​ ក៏​មិន​បោះ​បង់​ចោល​អាជីព​កីឡា​ឡើយ ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​ការងារ​ជា​ស្ត្រី​មាន​គ្រួសារ និង​សម្រាប់​កិច្ច​ការ​ផ្ទះ។

 

ទន្ទឹម​នឹង​បង្ហាញ​អារម្មណ៍​នឿយ​ណាយ​នៅ​ផ្ទះ​ ស៊ន ដាវីន និង​ស្វាមី​ជា​កីឡាករ​ប្រដាល់ វ៉ន វីវ៉ា​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​ដើរ​លេង​កម្សាន្ត​ជា​ច្រើន​កន្លែង​ដែល​ជា​ពេល​ហៅ​ថា ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ ប៉ុន្តែ​ការ​ដើរ​កម្សាន្ត​របស់​នាង​ជា​លក្ខណៈ​គ្រួសារ​គឺ​មិន​មែន​ទៅ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ទេ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា
មតិយោបល់