• 2014-11-28 16:41:57
  • បាល់ទាត់

ចប់! Wilshere ​អត់​បាន​លេង​៤​ខែ​ទៀត​ហើយ ​ឯ Vermaelen ​៥​ខែ

  • 2014-11-28 16:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​កីឡាករ​កំពូល​របួស​មែន! ខ្សែ​បម្រើ​ឆ្នើម​​​​របស់​ Arsenal , Jack Wilshere ដែល​រង​របួស​កែង​ជើង​ពេល​លេង​ទល់ Man Utd ​នោះ​នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ទៅ​៤​ខែ​ ក្រោយ​ធ្វើ​ការ​ពិនិត្យ​សុខភាព​រួច​រាល់ ខណៈ​ដែល​ Thomas Vermaelen ​របស់​ Barcelona ​វិញ​អវត្តមាន​រហូត​ដល់​ទៅ​៥​ខែ​ឯ​ណោះ​បន្ទាប់​ពី​រង​របួស​ភ្លៅ។

 

 

 

បន្ទាប់​ពី​ពិនិត្យ​សុខភាព​រួចរាល់​ ហើយ​ដឹង​ខ្លួន​ថា​ត្រូវ​សម្រាក​ដល់​៤​ខែ​នោះ​ Wilshere ​បាន​សរសេរ​ពាក្យ​មួយ​ចំនួន​នៅ​លើ Instagram ​របស់​គេ​ថា៖ “កែង​ជើង​ត្រូវ​ការ​ការ​វះកាត់ សូម​អរគុណ​ដល់​ James Calder (គ្រូពេទ្យ) ដែល​បាន​ព្យាយាម​ជួយ​ដល់​ខ្ញុំ ព្រោះ​កែង​ជើង​នេះ​ពិត​ជា​មាន​របួស​ខ្លាំង​ណាស់។ ខ្ញុំ​ត្រូវ​តែ​មាន​កម្លាំង​ចិត្ត​ និង​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ទោះ​ជា​មាន​នរណា​មក​មើល​ងាយ​ឬ​គិត​អ្វី​មក​លើ​ក៏​ដោយ​ យើង​ត្រូវ​គិត​វា​តែ​ផ្លូវ​ល្អ​បាន​ហើយ ”។

 

 

 

ងាក​មក​ Thomas Vermaelen ​ឯ​នេះ​វិញ​ បន្ទាប់​ពី​ផ្លាស់​ពី​ Arsenal ​មក​ Barcelona ​រូប​គេ​មិន​ទាន់​បាន​ចូល​លេង​មួយ​ប្រកួត​នោះ​ទេ​គឺ​គ្រាន់​តែ​អាច​ហ្វឹកហាត់​ប៉ុណ្ណោះ​ ព្រោះ​ពេល​ផ្លាស់​មក​នោះ​រូប​គេ​នៅ​មាន​របួស​នៅ​ឡើយ។ ហើយ​ពេល​នេះ​ ខាង​ក្លិប Barca ​បាន​ឱ្យ​ព័ត៌មាន​ថា​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​នឹង​ត្រូវ​សម្រាក​ព្យាបាល​បន្ត​ទៀត​ ដែល​អាច​ប្រើ​ពេល​រហូត​ដល់​ទៅ​៥​​ខែ​ឯ​ណោះ។

 

 

នៅ​ចាំ​បាន​ថា របួស​របស់​ខ្សែ​ការពារ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​គឺ​កើត​មាន​តាំង​ពី​លេង​វគ្គ​ជម្រុះ​ World Cup ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​មក​ម៉្លេះ។ ដោយ​ឡែក​ Jack  Wilshere ​វិញ​រូប​គេ​ធ្លាប់​មាន​របួស​ត្រង់​កែង​ជើង​ស្ដាំ​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ ​ហើយ​បើ​គិត​សរុប​ជា​រួម​មក​ខ្សែ​បម្រើ​រូប​នេះ​ប្រើ​ពេល​ព្យាបាល​របួស​រហូត​ដល់​ទៅ​១១៩​សប្ដាហ៍​មក​ហើយ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ​នៅ​ Arsenal ។ មួយ​វិញ​ទៀត​៥​ឆ្នាំ​នេះ​ដែរ រូប​គេ​បាន​ចូល​លេង​តែ​៩៥​ប្រកួត​ប៉ុណ្ណោះ៕

 

ចុចអាន៖ កីឡាករ​១០​នាក់​​​មាន​ចិត្ត​សប្បុរស​បំផុត​​​ បរិច្ចាគប្រាក់​មិន​ចាញ់​មហាសេដ្ឋី ​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc,dailymail

មតិយោបល់
អត្ថបទថ្មី