
- 2025-03-14 01:27:00
- បាល់ទាត់
Bruno Fernandes ៖ ពួកយើងធ្វើគ្រប់យ៉ាងដើម្បីឈ្នះការប្រកួត
- 2025-03-14 01:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno Fernandes ៖ ពួកយើងធ្វើគ្រប់យ៉ាងដើម្បីឈ្នះការប្រកួត
ចន្លោះមិនឃើញ
Bruno Fernandes ខ្សែបម្រើរបស់ក្រុម បិសាចក្រហម Manchester United បានបង្ហាញសមត្ថភាពបានយ៉ាងល្អក្នុងការប្រកួតកាលពីយប់មិញក្នុងជំនួបទល់ក្រុម Real Sociedad ដែលបានជួយក្រុមយកឈ្នះ ៤-១ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League ។
ក្នុងការប្រកួតនោះ Bruno បានដើរយ៉ាងសំខាន់ក្នុងក្រុម និងបានក្លាយជាកីឡាករលេចធ្លោបំផុតក្នុងការប្រកួត បន្ទាប់ពីចប់ការប្រកួតគេបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនថា «ពួកយើងធ្វើគ្រប់យ៉ាងដើម្បីឈ្នះការប្រកួត។ យើងត្រូវការឈ្នះការប្រកួតជាចាំបាច់។ ជាការពិតយើងនៅសល់ផ្លូវវែងឆ្ងាយដែលត្រូវធ្វើ ប៉ុន្តែពួកយើងមានទំនុកចិត្តថាអាចធ្វើវាបាន។ ពួកយើងកំពុងតែលេងបានល្អក្នុងពានរង្វាន់នេះ ទើបពួកយើងអាចជោគជ័យការប្រកួតបាន»។
សូមបញ្ជាក់ថា ក្នុងពានរង្វាន់ ខាងលើនេះ បិសាចក្រហមមិនទាន់ចាញ់ទេ មានតែឈ្នះនិងស្មើការប្រកួត ហើយពួកគេបានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយហើយ ដែលឱកាសឈ្នះពានកាន់តែកៀក៕