
- 2025-03-11 03:41:00
- បាល់ទាត់
១៨ឆ្នាំមុន ដែលត្រូវថ្ងៃនេះ Messi បានធ្វើរឿងដ៏អស្ចារ្យមួយត្រឹមវ័យ១៩ឆ្នាំ...
- 2025-03-11 03:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៨ឆ្នាំមុន ដែលត្រូវថ្ងៃនេះ Messi បានធ្វើរឿងដ៏អស្ចារ្យមួយត្រឹមវ័យ១៩ឆ្នាំ...
ចន្លោះមិនឃើញ
គិតក្នុងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បើគេក្រឡេកទៅមើលកាលពី១៨ឆ្នាំ ហើយស្ថិតក្នុងថ្ងៃជាមួយគ្នានោះ Leo Messi បានធ្វើរឿងដ៏អស្ចារ្យមួយក្នុងពិភពបាល់ទាត់កក្រើកតែម្ដង ដោយកាលនោះគេមានវ័យទើបតែ១៩ឆ្នាំប៉ុណ្ណោះ។
ក្នុងស្ថិតិដែលបានចេញផ្សាយដោយ Fabrizio Romano អ្នកកាសែតល្បីឈ្មោះក្នុងពិភពបាល់ទាត់បានឲ្យដឹងថា កាលវ័យ១៩ឆ្នាំ ហើយស្ថិតក្នុងថ្ងៃនេះ Messi រកបាន៣គ្រាប់ក្នុងជំនួបដ៏ជក់ចិត្ត ដែលត្រូវបានគេចាត់ទុកថា ជាការប្រកួតធំបំផុតមួយក្នុងលោកគឺការប្រកួត El Clasico ។ ជំនាន់នោះ Messi ស្ថិតនៅវ័យ១៩ឆ្នាំ ហើយអ្នកណាក៏ស្គាល់ដែរក្នុងពិភពបាល់ទាត់គឺគេទុកសល់វែង ដោយកាលនោះគេរកបាន៣គ្រាប់ គឺនាទីទី ១០ នាទី២៧ និងនាទីទី៨៨ ។ ចំណែកខាង Real Madrid រកបាន៣ គ្រាប់ដូចគ្នាដោយ Van Nistelrooy ២គ្រាប់ និង Ramos ១គ្រាប់។
ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផល៣ទល់៣ ខណៈដែលគ្រាប់បាល់ទី៣របស់ Messi នោះជាគ្រាប់បាល់តាមបានស្មើ៣-៣ រវាង Barcelona និង Real Madrid ៕