
- អង្គារ, 7 មករា 2025 01:15
- បាល់ទាត់
AC Milan ហាក់កាក់កបក្រោយប្ដូរគ្រូថ្មីយកឈ្នះ Inter Milan បានពានមួយបាត់
- អង្គារ, 7 មករា 2025 01:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AC Milan ហាក់កាក់កបក្រោយប្ដូរគ្រូថ្មីយកឈ្នះ Inter Milan បានពានមួយបាត់
AC Milan ទើបតែប្រកាសប្ដូរគ្រូថ្មី នឹងបានចូលដឹកនាំបានចំនួន ២ប្រកួតប៉ុណ្ណោះហើយលោក Sérgio Conceição ដែលជាអ្នកចាត់ការថ្មីនេះដឹកនាំ២ប្រកួតឈ្នះទាំងពីរ ក្នុងនោះផ្ដួលក្រុមខ្លាំងៗដូចជា Juventus និង Inter Milan ដើម្បីគ្រងជើងឯក Italy Super Cup មួយបាត់ទៅហើយ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Italy Super Cup គឺ AC Milan បានយកឈ្នះ Inter Milan ៣-២ ខណៈដែលកាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពួកគេបានយកឈ្នះ Juventus ២-១ ។ មុនឈានដល់ការប្រកាសតែងតាំងលោក Sérgio Conceição ក្លឹបយក្សរបស់អ៊ីតាលីមួយនេះមិនសូវជាកាក់កបទេ ពោលត្រឹមលេខ៨ក្នុងតារាង អ៊ីតាលី ហើយគេនៅចាំមើលថា ក្រោយពេលជួយ AC Milan គ្រងជើងឯក Italy Super Cup រួចហើយតើលោក Sérgio Conceição អាចបង្ហាញសក្ដានុពលរបស់ខ្លួនក្នុងការនាំក្រុមយក្សមួយនេះឡើងមកចូល Top 4 ដែរឬទេ។
មុនមកដឹកនាំ AC Milan លោក Sérgio Conceição ជាអ្នកចាត់ការដ៏ជោគជ័យម្នាក់នៅ Porto ហើយលោកត្រូវបាន AC ទាក់ទងប្រកាសឲ្យចូលមកកាន់ជំនួសលោក Paulo Fonseca ដែលត្រូវបានក្លឹបបណ្ដេញចេញពីតំណែងកាលពីពេលថ្មីៗនេះ៕
Daro Ly