- 2024-12-12 01:21:00
- បាល់ទាត់
FIFA សម្រេចឲ្យអេស្ប៉ាញ, ព័រទុយហ្គាល់ និង ម៉ារ៉ុក រួមគ្នាធ្វើម្ចាស់ផ្ទះ World Cup 2030
- 2024-12-12 01:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA សម្រេចឲ្យអេស្ប៉ាញ, ព័រទុយហ្គាល់ និង ម៉ារ៉ុក រួមគ្នាធ្វើម្ចាស់ផ្ទះ World Cup 2030
ចន្លោះមិនឃើញ
ជារឿងមួយគួរឲ្យអបអរសាទរដល់ប្រទេស អេស្ប៉ាញ, ព័រទុយហ្គាល់ និង ម៉ារ៉ុក ដែលទទួលបានការសម្រេចឲ្យរួមគ្នាធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោក ឬ FIFA World Cup 2030 ។
គេដឹងថាឆ្នាំ២០២៦ World Cup នឹងរៀបចំឡើងនៅលើប្រទេសចំនួន ៣ ផ្សេងទៀតគឺ សហរដ្ឋអាមេរិក, ម៉ិកស៊ីកូ និង កាណាដា ខណៈដែលកាលបរិច្ឆេទនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមាន៤៨ក្រុមចូលរួមប្រកួតប្រជែងលើទីលានចំនួន ១៦ នៃក្រុង១៦ផ្សេងគ្នា។
ដោយឡែកនៅឆ្នាំ២០៣០ FIFA បានសម្រេចជាផ្លូវការហើយ ដោយឲ្យប្រទេសអេស្ប៉ាញ, ម៉ារ៉ុក និង ព័រទុយហ្គាល់ ចាប់ដៃគ្នារៀបចំធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2030 ដែលការប្រកួតនឹងដំណើរការនៅចន្លោះថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០៣៤ ការប្រកួតនឹងមាន៤៨ក្រុមចូលរួមប្រកួតប្រជែង ដោយត្រូវធ្វើឡើងនៅទីលានចំនួន ២០ នៅក្នុងទីក្រុងចំនួន២០ផ្សេងគ្នាផងដែរ។
ទីលានដែលត្រូវបានជ្រើសរើសឲ្យរៀបចំការប្រកួតនៅប្រទេសអេស្ប៉ាញក្នុងពានរង្វាន់ World Cup 2030 មាន Anoeta (Donostia-San Sebastian), Camp Nou (Barcelona), Gran Canaria (Las Palmas), La Cartuja (Seville), La Rosaleda (Malaga), Metropolitano (Madrid), Nueva Romareda (Zaragoza), RCDE Stadium (Barcelona, Cornella-El Prat), Riazor (A Coruna), San Mames (Bilbao) and Santiago Bernabeu (Madrid)។ ចំណែកទីលានដែលត្រូវបានជ្រើសរើសនៅប្រទេស ម៉ារ៉ុក មាន Casablanca, Agadir, Marrakech, Rabat, Tangier និង Fez ខណៈដែលទីលាននៅដែលត្រូវបានជ្រើសរើសនៅប្រទេសព័រទុយហ្គាល់មាន Lisbon និង Porto។
គួរបញ្ជាក់ថា បន្ទាប់ពីរៀបចំនៅ អេស្ប៉ាញ, ព័រទុយហ្គាល់ និង ម៉ារ៉ុក FIFA World Cup 2034 នឹងរៀបចំនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ៕