• 2024-11-29 06:14:00
  • បាល់ទាត់

Man City មាន​សង្ឃឹម​វិញ​ហើយ​ Rodri ដាក់​គោលដៅ​ត្រឡប់​មកវិញ​មុន​ចប់​រដូវ​កាលនេះ​

  • 2024-11-29 06:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Rodri ខ្សែ​បម្រើ​​ឆ្នើម​ Manchester City និង​ជា​ម្ចាស់​​ពាន Ballon d'Or 2024 ​បាន​ដាក់​គោលដៅ​ត្រឡប់​មក​ជួយ​ក្រុម​វិញ​មុន​ចង់​រដូវ​កាលនេះ​ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ ACL ជើង​ខាង​ស្ដាំ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២៤​។

របួស​ជើង ACL នេះ​ Rodri បាន​កើត​ឡើង​​ក្នុង​កំឡុង​ជួយ​ក្រុម Manchester City ​ប្រកួត ២-២ ​ជាមួយ​ក្រុម Arsenal ហើយ​ក្រោយ​ពេល​រង​របួស​នេះ Pep បាន​និយាយ​ថា នឹង​ដាក់ Rodri ឲ្យ​សម្រាក​ព្យាបាល​របួស​​ដល់​ចប់​រដូវ​កាល​។ ​ពេល​នេះ​ មេឃ​ខៀវ កំពុង​តែ​ជួប​ទុក​លេង​​ចាញ់​ផ្ទួនៗ​ ដោយ​​៦​ប្រកួត​​ចុង​ក្រោយ​​នេះ​​មិន​ឈ្នះ​សោះ មាន​តែ​ចាញ់​ និង​ស្មើ​។ ​ដោយ​សារ​តែ​ហេតុ​នេះ​ហើយ Rodri ​សង្ឃឹម​ថា គេ​អាច​ត្រឡប់​មក​ជួយ​ក្រុម​វិញ​ឲ្យ​បាន​មុន​ពេល​រដូវ​កាលនេះ​បាន​បញ្ចប់​​។

«​គោលដៅ​របស់​ខ្ញុំ​នឹង​ព្យាយាម​​​ធ្វើ​យ៉ាង​ណា​ត្រឡប់​មកវិញ​ឲ្យ​បាន​មុន​រដូវ​កាល​នេះ​បញ្ចប់ ដើម្បី​ជួយ​ក្រុម​បាន​ខ្លះ​។ ខ្ញុំ​មិន​ចង់​អង្គុយ​មើល​ក្រុម​របស់​ខ្ញុំ​ចាញ់​ការ​ប្រកួត​បាន​ទេ​ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​។ គោលដៅ​របស់​ខ្ញុំ​​អាច​៦​ឬ​៧​ខេ​»។ នេះ​ជា​ការ​លើក​ឡើង​របស់ Rodri បាន​ប្រាប់​ទៅ​កាន់ The Rest Is Football។

ខ្សែ​បម្រើ​ដដែល​បន្ថែម​ថា ក្រោយ​ពេល​រង​របួស​​ប្រហែលជា​ជាង​១​ខែ​គេ​​មាន​ការ​ឈឺ​ចាប់​ណាស់ និង​មិន​អាច​ដើរ​បានទេ​ ប៉ុន្តែ​ពេលនេះ​​​គេ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ច្រើន​ ហើយ​គេ​គិត​ថា​មិន​យូរ​ទេ​នឹង​អាច​​ចូល​ហាត់​វិញ​បាន​។

Premier League នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២៥ ​ខែ​ឧសភា ​ឆ្នាំ​២០២៥ ​វា​​ប្រហែល​ជា​៨​ថ្ងៃ​បន្ទាប់​​ពី​បញ្ចប់​កា​រប្រកួត FA Cup នៅ​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា នោះ​៕ ​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី