- 2024-11-28 02:56:00
- បាល់ទាត់
ចាញ់ Liverpool ២-០ តែ Ancelotti នៅតែជឿជាក់ថា Real Madrid នឹងឡើងទៅជុំបន្ត
- 2024-11-28 02:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាញ់ Liverpool ២-០ តែ Ancelotti នៅតែជឿជាក់ថា Real Madrid នឹងឡើងទៅជុំបន្ត
ចន្លោះមិនឃើញ
ក្រុម Real Madrid របស់លោក Ancelotti បានចាញ់ក្រោមថ្វីជើងហង្សក្រហម២-០ ក្នុងការប្រកួត UEFA Champions League កាលពីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទឹកដី Anfield របស់ហង្សក្រហម។
ដ្បិតតែក្រុមស្ដេចស Real Madrid បានចាញ់ការប្រកួតខាងលើមែនប៉ុន្តែលោក Ancelotti អ្នកចាត់ការរបស់ក្រុមមួយនេះនៅតែជឿថាក្រុមរបស់លោកនឹងអាចឡើងទៅកាន់វគ្គបន្ទាប់នៃពានរង្វាន់មួយនេះ។ «យើងនឹងឡើងទៅកាន់វគ្គបន្ទាប់ ហើយអ្នករាល់គ្នានឹងឃើញវត្តមានរបស់ Real Madrid ដូចរាល់ឆ្នាំ» ។ នេះជាការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី។
លោកបានបន្ថែមថា បើទោះបីជាលោកជឿជាក់ថាក្រុមរបស់លោកបានឡើងទៅកាន់វគ្គបន្ទាប់ ឬវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែមិនមែនស្ថិតនៅ Top 8 ទេ ព្រោះតែបច្ចុប្បន្ន Real Madrid កំពុងតែមានពិន្ទុមិនល្អឡើយ។ ពោលគឺមាន ៦ពិន្ទុក្នុងចំណោម៥ប្រកួត ហើយស្ថិតនៅលេខ២៤ តំបន់ក្បែរកាត់ចោល។
សូមបញ្ជាក់ថា Real Madrid នៅសល់៣ប្រកួតទៀតក្នុងពានរង្វាន់ UEFA Champions League មួយនេះគឺប៉ះ Atalanta , Salburg និង Brest ៕