• 2024-11-25 02:12:00
  • បាល់ទាត់

Pep ៖ កីឡាករ​ឈឺ​ចាប់​ជាង​អ្នក​ណា​ទាំង​អស់​​នៅ​ពេល​ក្រុម​​ទទួល​បាន​លទ្ធផល​​បរាជ័យ​ផ្ទួន​ៗ​ដូច្នេះ​

  • 2024-11-25 02:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់​​ការ​របស់​ក្រុម​ Manchester City ​បាន​និយាយ​ថា ​កីឡាករ​ឈឺ​ចាប់​​ជាង​អ្នក​ណា​ទាំង​អស់​នៅ​ពេល​ក្រុម​ទទួល​បាន​លទ្ធផល​បែប​នេះ​។

មេ​ឃ​ខៀវ​បាន​បរាជ័យ​ផ្ទួន​ៗ​​ ពោល​គឺ​៥​ប្រកួត​ជាប់​ៗ​គ្នា​​ហើយ​ ក្នុង​នោះ​​ការ​ចាញ់​ក្នុង​ដី​៤-០​ទៅ​លើ​ក្រុម Tottenham ជា​ការ​បរាជ័យ​លើក​ទី​១​ក្នុង​ផ្ទះ​ខ្លួនឯង​គិត​ចាប់​ពី​ឆ្នាំ​២០០៣​មក​ ហើយ​​ជា​ការ​ចាញ់​៥​ប្រកួត​​ជាប់​គ្នា​លើក​ទី​១​គិត​ចាប់​ពី​ឆ្នាំ​២០០៦​។

និយាយ​​ពី Pep វិញ​មិនដែល​ដឹក​នាំ​ក្រុម​ណា​បរាជ័យ​៥​ប្រកួត​ជាប់​គ្នា​ដូច្នេះ​ឡើយ​​ក្នុ​ង​អាជីព​របស់​លោក​។ ​ក្នុង​ការ​បរាជ័យ​ផ្ទួន​ៗ​ដូច្នេះ​លោក​ Pep អ្នក​ចាត់​ការ​របស់​មេឃខៀវ​ងាក​ទៅ​លើក​​ទឹក​ចិត្ត​​កូន​​ក្រុម​ និង​បាន​និយាយ​ថា​​លោក​​ជា​អ្នក​​ចាត់​ការ​ឈឺ​ចាប់​​ហើយ ប៉ុន្តែ​​លោក​ជឿ​ថា​កូន​ក្រុម​របស់​លោក​​ប្រាកដ​ជា​ឈឺ​ចាប់​ខ្លាំង​ជាង​លោក​ទៅទៀត​។

លោក​បាន​បន្ថែម​ថា ​គ្មាន​កីឡាករ​ណា​ចង់​លេង​មិន​ល្អ ឬ​ចង់​បង្ហាញ​​​ថា​ខ្លួន​លេង​មិន​ល្អ​​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​​​​នោះ​ទេ​ ហើយ​ក៏​គ្មាន​កីឡាករ​ណា​​​ចង់​បាន​លទ្ធផល​ចាញ់​ដូច្នេះ​ជូន​ក្លឹប​​នោះ​ដែរ​។​​ ​និយាយ​រួម​គ្មាន​អ្នក​ណា​ចង់​​បាន​បែប​នេះ​​នោះ​ទេ​ ពិសេស​ការ​លេង​នៅ​​ចំពោះ​មុខ​អ្នក​​គាំទ្រ​​ច្រើន​រហូត​ដល់​ទៅ​៦០០០០​នាក់​​ ប៉ុន្តែ​បង្ហាញ​មក​លទ្ធផល​​ចាញ់​​​ដូច្នេះ​៕

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី