• 2024-11-23 23:29:00
  • បាល់ទាត់

​ការ​ប្រកួត​មិត្ត​ភាព​វ័យ​ចាស់កម្ពុជា នឹង​វ័យ​ចាស់​ សិង្ហបុរី ​ជា​ការ​តេស្ត​សមត្ថភាព​ត្រៀម​ជួបវ័យ​ចាស់​ថៃ និង​វៀតណាម

  • 2024-11-23 23:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​​ជាមួយ​វ័យ​ចាស់​​របស់​ក្រុម បុរីរាំ នា​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទឹក​ដី​ប្រទេស​ថៃ​ ​ហើយ​ក្រោយ​មក​ថ្ងៃ​ទី​២៨ នឹង​ត្រឡប់​មក​​​វិញ​រួច​បន្ត​​ដំណើរ​ទៅ​ប្រកួត​វ័យ​ចាស់​នៅប្រទេស​វៀតណាម​បន្ត​ទៀត​​​នា​ខែ​មករា​ ឆ្នាំ​២០២៥​។

ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បាន ធ្វើការប្រកួតមិត្តភាព អន្តរជាតិជាមួយ ក្រុម​បាល់ទាត់​វ័យចាស់សិង្ហបុរី កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ កីឡដ្ឋាន​បាល់ទាត់ស្តាតចាស់ ដើម្បី​រឹតចំណងមិត្តភាពរវាងប្រទេសទាំង ២ ដែល​​ជាគំនិតផ្តួចផ្តើមដោយ លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM និង​ផ្សព្វផ្សាយ​វិស័យ​ទេសចេណ៍​ក្នុងប្រទេសកម្ពុជា ព្រម​ទាំងត្រៀមខ្លួន​​ការ​ប្រកួតមិត្តភាពលក្ខណៈជាតិ និងអន្តរជាតិ។

លោក Shanmugam ជា​អ្នកដឹកនាំក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី បាន​ប្រាប់ឲ្យដឹងថា ក្រុម​បាល់​ទាត់វ័យចាស់ K8 FOOTBALL TEAM របស់​កម្ពុជា គឺជាក្រុមបាល់ទាត់វ័យចាស់ល្អទំាងការប្រកួត និង​បច្ចេកទេស ដូច្នេះ​ក្រុម​លោក​សប្បាយ​រីករាយ​ជាមួយការប្រកួត​នឹងក្រុមមួយនេះ។ នេះ​ជាលើក​ទី៣ សម្រាប់រូបលោក​ដែលមកប្រទេសកម្ពុជា កាលលើកទី១ លោក​មក​ក្នុង​នាម​ជាអ៊ុកតាក់​នា​ឆ្នាំ​១៩៩៣​ ហើយ​ឆ្នាំ​មុនលោកបានដឹកនាំក្រុមបាល់ទាត់វ័យចាស់សិង្ហបុរី ។

លោក ​Shanmugam បាន​បន្តថា ឆ្នាំនេះរូបលោកសប្បាយចិត្ត ក៏​សម្រេច​ចិត្ត​ដឹកនាំ​ក្រុម​បាល់​ទាត់វ័យ​ចាស់​សិង្ហបុរីម្តងទៀតក្នុងការប្រកួតមិត្តភាពរវាងក្រុមលោក និង​ក្រុម​បាល់ទាត់​វ័យចាស់ K8 FOOTBALL TEAMរបស់​កម្ពុជា ។ ការ​ប្រកួត​នា​ពេល​នេះ លោក​មិន​គិត​ពីការ​ឈ្នះចាញ់ឡើយ ដោយ​ផ្តោត​លើ​មិត្តភាពជាសំខាន់បំផុត។ លោក​បាន​ប្តេជា​ថា ឆ្នាំ​ក្រោយ​នឹង​ដឹក​នាំ​ក្រុម​បាល់ទាត់​វ័យ​ចាស់​​សិង្ហបុរី​ជា​ច្រើន​នាក់​មក​ប្រកួត​មិត្តភាព​ថែមទៀត។

ជា​មួ​យ​គ្នា​នោះ​លោក សំ វ៉ាន់ដេត កីឡាករ​របស់​ក្រុមបាល់ទាត់វ័យចាស់បានប្រាប់ឲ្យដឹងថា ការ​ប្រកួត​មិត្តភាពនា​ល្ងាចនេះជា​ការប្រកួតមិត្តភាពមួយ ដើម្បីរឹតចំណងរវាងប្រទេសទាំង ២ គឺសិង្ហបុរី និង​កម្ពុជា។ ក្រុម​​ប្រមូល​ផ្តុំកីឡាករបាល់ទាត់​វ័យចាស់​អតីត​ជម្រើសជាតិកម្ពុជា និង​គ្រូ​បង្វឹក​កីឡាបាល់ទាត់​កម្ពុជា និង​ផ្ដោត​តែ​លើ​សុខភាព និង​លេង​ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​លេង​កីឡា​ទាំង​អស់គ្នា​ស្របតាមអនុសាសន៍របស់សម្ដេច “ប្រជាពលរដ្ឋម្នាក់លេងកីឡាយ៉ាងហោចណាស់មួយមុខ” ។

លោកបានបន្ថែមទៀតថា ក្រុម​បាល់ទាត់វ័យចាស់ K8 FOOTBALL TEAM កម្ពុជា ដើម្បី​ផ្សា​ភ្ជាប់ជាមួយក្រុមបាល់ទាត់វ័យចាស់ប្រទេសថៃ និង​ក្រុមបាល់ទាត់វ័យចាស់ប្រទេសវៀតណាម។ ការ​ប្រកួត​ទំាង​អស់​ក្រោម​ការ​ឧបត្ថម្ភពីសំណាក់លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM និង​លោក អោប សំណាង ជា​ប្រធានក្រុមបាល់ទាត់រាជធានីភ្នំពេញ៕

Daro Ly

មតិយោបល់
អត្ថបទថ្មី