- 2024-10-17 01:20:00
- បាល់ទាត់
Pogba ៖ នៅពេលនេះខ្ញុំមិនគិតអ្វីទាំងអស់ខ្ញុំដឹងត្រឹងថា ខ្ញុំប្រឹងហាត់ដើម្បីលេងឲ្យ Juventus
- 2024-10-17 01:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ៖ នៅពេលនេះខ្ញុំមិនគិតអ្វីទាំងអស់ខ្ញុំដឹងត្រឹងថា ខ្ញុំប្រឹងហាត់ដើម្បីលេងឲ្យ Juventus
ចន្លោះមិនឃើញ
បន្ទាប់ពីតវ៉ាក្ដីឈ្នះ នឹងអាចមានមុខលើទីលានវិញ ពេលនេះខ្សែបម្រើ Paul Pogba កំពុងតែត្រូវបានក្លឹបមួយចំនួនចង់បានគេទៅចូលរួមដូចជា AC Milan ជាដើម តែយ៉ាងណាអតីតកីឡាករ Manchester United រូបនេះចង់លេងនៅ Juventus ដដែល ដើម្បីជាការតបស្នងដែលក្លឹបមិនផ្ដាច់កុងត្រាខ្លួនក្នុងកំឡុងពេលជាប់ក្ដីក្ដាំ។
បន្ថែមពីលើការប្រឹងប្រែងហ្វឹកហាត់ដើម្បីតែការលេងនៅ Juventus គេក៏សុខចិត្តកាត់ប្រាក់ខែខ្លះថែមទៀតផង ដើម្បីតែបានលេងនៅទីនោះ។ នេះជាការបង្ហាញភក្ដីភាពចំពោះក្លឹបមួយនេះ ដោយសារតែ ក្លឹបមិនបានផ្ដាច់កុងត្រាគេឡើយក្នុងកំឡុងដែលគេកំពុងតែតវ៉ាក្ដីនោះ។
ដើមឡើយសហព័ន្ធបាល់ទាត់អ៊ីតាលីបានដាក់ពិន័យទៅកាន់ Pogba ចំនួន៤ឆ្នាំមិនឲ្យលេងបាល់ពីបទប្រើប្រាស់សារធាតុប៉ូវកម្លាំងដែលគេហាមឃាត់ ប៉ុន្តែការដាក់ទោសនេះត្រូវបានសម្រាលមកត្រឹម១៨ខែវិញ ដោយសារតែគេរកឃើញថាវាជាការប្រើប្រាស់ដោយអចេតនា។ យ៉ាងណាក្រោយខកខានចូលលេងអស់១៨ខែពេលនេះអតីតខ្សែបម្រើជម្រើសជាតិបារាំងកំពុងតែសម្រុកហ្វឹកហាត់ឡើងវិញដើម្បីអាចចូលលេងឲ្យ Juventus វិញឲ្យបានឆាប់៕