- 2024-10-08 09:20:00
- បាល់ទាត់
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ជាសះស្បើយទាន់ល្មម Nations League
- 2024-10-08 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ជាសះស្បើយទាន់ល្មម Nations League
ចន្លោះមិនឃើញ
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានជាសះស្បើយ១០០% ត្រឡប់មកវិញដើម្បីត្រៀមខ្លួនចូលរួមជាមួយក្រុម ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ UEFA Nations League ខាងមុខនេះ ។
គេបានដឹងថា កាលក្រុម Bayern Munich ប៉ះក្រុម Eintracht Frankfurt ដែលបញ្ចប់ទៅក្នុងលទ្ធផល ៣-៣ នោះ Harry Kane បានប្ដូរចេញនាទីទី៧២ ដោយសារតែមានការប៉ះទង្គិចជាមួយកីឡាកររបស់ Eintracht Frankfurt ។ ពេលនេះក្រុមគ្រូពេទ្យរបស់អង់គ្លេសបានចេញមកបញ្ជាក់ថា ប្រធានក្រុមជម្រើសជាតិអង់គ្លេសខាងលើមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ ពោលគឺអាចលេងបានធម្មតា។
ទន្ទឹមនឹងការជួយក្រុមរបស់ Harry Kane ក៏មាន Morgan Gibbs-White របស់ Nottingham Forest F.C ខ្សែការពារកណ្ដាលកំពុងតែឡើងជើងរបស់ Atson Villa, Ezri Konsa និង Kobbie Mainoo របស់ Manchester United ត្រូវបានអវត្តមានដោយសារតែរបួស។
តោកំណាចអង់គ្លេសនឹងត្រូវជួបក្រុមជម្រើសជាតិ គ្រិច នៅ Wembley នាយប់ថ្ងៃទីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់មកប៉ះក្រុម ហ្វាំងឡង់ នៅយប់ថ្ងៃអាទិត្យនៅទឹកដី Helsinki នៅប្រទេសហ្វាំងឡង់ វិញម្ដង៕