- 2024-10-07 00:15:00
- បាល់ទាត់
De Gea សង្គ្រោះបាល់ប៉េណាល់ទី២លើកជួយ Fiorentina យកឈ្នះ AC Milan ២-១
- 2024-10-07 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea សង្គ្រោះបាល់ប៉េណាល់ទី២លើកជួយ Fiorentina យកឈ្នះ AC Milan ២-១
ចន្លោះមិនឃើញ
កាលពីយប់ថ្ងៃទី៧ខែតុលា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ម្ចាស់ផ្ទះ Fiorentina បានយកឈ្នះទៅលើក្រុមបាល់ទាត់ AC Milan ក្នុងលទ្ធផល២-១សម្រាប់ការប្រកួត Serie A សប្ដាហ៍ទី៧។ ក្នុងជ័យជម្នះនោះគេបានដឹងថា អតីតអ្នកចាំទី Manchester United គឺកីឡាករ Devid De Gea បានសង្គ្រោះបាល់ប៉េណាល់ទីចំនួន២លើក។
ក្នុងការប្រកួតមួយដែលពោរពេញដោយការសម្រុកគ្នាទៅវិញទៅមក មានការស៊ុតប៉េណាល់ទីសរុបដល់ទៅ៣លើក ប៉ុន្តែក្នុងនោះសុទ្ធតែស៊ុតមិនបានសម្រេចទាំងអស់ ក្នុងនោះគេឃើញមានការស៊ុតប៉េណាល់ទីចំនួន២លើករបស់ក្រុមភ្ញៀវ AC Milan នៅនាទីទី៤៥ដោយកីឡាករ T.Hernandez ក៏ត្រូវបានរារាំងដោយអ្នកចាំទី Devid De Gea និងការស៊ុតប៉េណាល់ទីមួយលើកទៀតពីសំណាក់ក្រុម AC ដដែលនៅនាទីទី៥៦ ដែលស៊ុតដោយ T Abraham ប៉ុន្តែក៏ត្រូវបានរារាំងដូចគ្នា។ យ៉ាងណាក្រុមម្ចាស់ផ្ទះក៏មានគ្រាប់បាល់ប៉េណាល់ទី១លើកដែរ ប៉ុន្តែធ្វើមិនបានសម្រេចដូចគ្នាតាំងពីដើមវគ្គទី ១មកម្ល៉េះ ពោលគឺនាទីទី២២ ដែលពេលនោះ M.Kean ស៊ុតមិនសម្រេចផងដែរ។
ទោះជាមានការស៊ុតមិនបានសម្រេចនៃបាល់ប៉េណាល់ទីសរុបរហូតដល់ទៅ៣លើកក្ដីក៏ក្រុមទាំងពីរសម្រុកគ្នារហូតមានគ្រាប់ដល់ទៅ៣គ្រាប់ផងដែរ ដោយក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់នៅនាទីទី៣៥ និងនាទីទី៧៣ បន្ទាប់ពីក្រុមភ្ញៀវតាមបាន១ស្មើនៅនាទីទី៦០។ គ្រាប់បាល់៣គ្រាប់នេះរក្សារហូតដល់ចប់ការប្រកួត De Gea បានជួយឲ្យ Fiorentina យកបាន៣ពិន្ទុតាមរយៈការសង្រ្គោះបាល់ជាច្រើនលើកពីសំណាក់ក្រុម AC Milan ៕