- 2024-09-17 02:00:00
- បាល់ទាត់
Ten Hag ៖ Antony ត្រូវតែបានលេងឲ្យ Man Utd
- 2024-09-17 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ten Hag ៖ Antony ត្រូវតែបានលេងឲ្យ Man Utd
ចន្លោះមិនឃើញ
លោក Erik Ten Hag បាននិយាយថា Antony ខ្សែបម្រើស្លាបរបស់ប្រេស៊ីល ត្រូវតែបានលេងឲ្យក្លឹប Manchester United ក្នុងករណីដែលគេបានធ្វើការហ្វឹកហាត់ពេញលេញ និងបង្ហាញសមត្ថភាពបានល្អក្នុងការហ្វឹកហាត់។
Antony ជាកីឡាករមានតម្លៃថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដែល Manchester United ទិញចូលរហូតដល់ទៅ ៨២លានផោន បន្ទាប់ពី Paul Pogba ។ ខណៈដែលទិញចូលថ្លៃបែបនេះគេទើបតែរកបាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បានត្រឹមតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន៥៥លើកក្នុង Premier League ហើយរដូវកាលមុនគេរកបានតែ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានតែ១លើក មិនបានជួយក្រុមច្រើនទើបធ្វើឲ្យ Manchester United បញ្ចប់រដូវកាលរហូតដល់លេខ៨ក្នុងតារាង EPL ។
កីឡាករវ័យ២៤ឆ្នាំទើបតែបង្ហាញខ្លួនបាន១នាទីប៉ុណ្ណោះក្នុងរដូវកាលនេះឲ្យក្លឹបកាលប៉ះ Brighton ដែលចាញ់ ២-១ នោះ ខណៈដែល Marcus Rashford, Alejandro Garnacho និង Amad Diallo សុទ្ធតែត្រូវបានជ្រើសរើសឲ្យបានចូលលេងជំនួសការជ្រើសរើស Antony ។ យ៉ាងណា Antony នឹងមានសង្ឃឹមច្រើនក្នុងការបង្ហាញខ្លួនយប់ថ្ងៃអង្គារនេះទល់ក្រុម Barnsley ក្នុងពានរង្វាន់ Carabao Cup ជុំទី៣។ ក្នុងការប្រកួតនោះ Ten Hag បានបង្ហាញទស្សនៈថា កីឡាករត្រូវតែទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង។
«គាត់មានការតស៊ូ គាត់ចង់លេង ប៉ុន្តែក្នុងបាល់ទាត់កម្រិតខ្ពស់ដូចជា Manchester United ត្រូវតែមានច្បាប់ទម្លាប់ បើអ្នកឯងចង់លេងអ្នកឯងត្រូវតែបង្ហាញឲ្យឃើញពីសមិទ្ធផលរបស់ខ្លួន។ ក្នុងការស្ថិតនៅក្លឹបដែលមានឱកាសឈ្នះការប្រកួតច្រើន ក្រុមដែលមានសក្ដានុពលខ្ពស់... កីឡាករត្រូវតែប្រកួតប្រជែងស្វែងរកកន្លែងដែលខ្លួនឯងលេង»។ នេះជាការលើកឡើងរបស់ Ten Hag ។
អ្នកចាត់ការសញ្ជាតហុល្លង់លើកឡើងទៀតថា គ្រប់គ្នាមានការហ្វឹកហាត់រាល់ថ្ងៃ ហើយកីឡាករណាដែលបង្ហាញខ្លួនបានល្អ និងបង្ហាញសមត្ថភាពលេចធ្លោក្នុងការហ្វឹកហាត់ច្បាស់ណាស់អ្នកនោះនឹងត្រូវបានជ្រើសរើសឲ្យលេងក្នុងការប្រកួត៕